ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការពារជាតិថៃប្រាប់ថានឹងមិនចរចាជាមួយកម្ពុជា រហូតខ្មែរប្រគល់ប្រាសាទតាក្របី
រដ្ឋមន្ត្រីក្រសួងការពារជាតិថៃលោក Nattaphon Narkphanit បាននិយាយកាលពីថ្ងៃអង្គារទី៤ខែវិច្ឆិកាថា ប្រទេសលោកនឹងមិនធ្វើការចរចាបន្ថែមទៀតជាមួយកម្ពុជាលើបញ្ហាព្រំដែនទេ រហូតទាល់តែប្រាសាទតាក្របីត្រូវបានប្រគល់ទៅក្រោមការគ្រប់គ្រងរបស់ថៃ។ នេះបើយោងតាមការចុះផ្សាយរបស់ The Nation។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Nattaphon បានប្រកាសថា «បញ្ហានេះនឹងមិនត្រូវបានដោះស្រាយទេ ដរាបណាប្រាសាទតាក្របីត្រូវបានប្រគល់ទៅឲ្យប្រទេសថៃ» ដោយបញ្ជាក់ទាំងគ្មានការពិតថា ប្រាសាទនេះនៅតែស្ថិតក្រោមអធិបតេយ្យភាពរបស់ថៃ។ លោកបានបន្ថែមថា គណៈរដ្ឋមន្ត្រីមិនបានពិភាក្សាអំពីបញ្ហានេះទេ ហើយរដ្ឋាភិបាលរក្សាគោលជំហរថា ប្រាសាទតាក្របីជាផ្នែកសំខាន់មួយនៃទឹកដីថៃ។
ខណៈការពិភាក្សានៅតែបន្តទាក់ទងនឹងការដោះលែងទាហានខ្មែរទាំង១៨រូប លោក Nattaphon បាននិយាយថា គ្មានប្រធានបទផ្សេងទៀត រួមទាំងការបើកទ្វារព្រំដែនឡើងវិញ នឹងត្រូវចរចារហូតដល់ជម្លោះប្រាសាទតាក្របីត្រូវបានដោះស្រាយ។
សូមជម្រាបថា រដ្ឋាភិបាលថៃកំពុងប្រឈមមុខនឹងសម្ពាធក្នុងស្រុកយ៉ាងខ្លាំង ទើបប្រឹងប្រកាន់ជំហររឹងមាំ និងទាមទារយកប្រាសាទដែលមិនមែនជារបស់ខ្លួន ដែលជាចំណុចស្នូលនៃជម្លោះ និងបង្កការប៉ះទង្គិចគ្នានាពេលថ្មីៗនេះ ក្នុងវិបត្តិព្រំដែន។
ជម្លោះនេះបានផ្ទុះឡើងទៅជាជម្លោះប្រដាប់អាវុធបើកចំហនៅក្នុងខែកក្កដាឆ្នាំ២០២៥ ដែលជាការប្រយុទ្ធគ្នាខ្លាំងបំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍។ បទឈប់បាញ់ត្រូវបានឯកភាពគ្នានៅថ្ងៃទី២៨ខែកក្កដា ដែលរួមបញ្ចូលទាំងផែនការសម្រាប់ការបន្ធូរបន្ថយយោធាក្រោមការត្រួតពិនិត្យរបស់ក្រុមសង្កេតការណ៍អាស៊ាន (AOT)។
ទោះជាយ៉ាងណាក៏ដោយ បទឈប់បាញ់នៅតែមានភាពផុយស្រួយ ដោយភាគីថៃបន្តរំលោភបំពាន ហើយចាប់ខ្លួនទាហានខ្មែរទាំងខុសច្បាប់។
កន្លងមក ប្រទេសថៃអះអាងថា ការឃុំខ្លួនទាហានកម្ពុជា ដែលខ្លួនហៅថាជាអ្នកទោសសង្គ្រាម គឺអនុវត្តតាមអនុសញ្ញាទីក្រុងហ្សឺណែវទីបី ដែលចែងថា អ្នកទោសសង្គ្រាមត្រូវតែដោះលែង និងធ្វើមាតុភូមិនិវត្តន៍ «ដោយគ្មានការពន្យាពេលបន្ទាប់ពីការបញ្ចប់នៃអរិភាពសកម្ម»។ យោធាថៃអះអាងថា ជម្លោះមិនទាន់បញ្ចប់ទេ បើទោះបីជាមានការព្រមព្រៀងបទឈប់បាញ់ និងការប្រកាសរួមកាលពីពេលថ្មីៗនេះនៅប្រទេសម៉ាឡេស៊ីក្រោមវត្តមានប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏ដោយ។
កម្ពុជាបានជំរុញឲ្យមានការដោះលែងទាហានរបស់ខ្លួនជាបន្ទាន់ ដោយលើកហេតុផលថា ការបន្តឃុំខ្លួនគឺជាការរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ ជាពិសេសចាប់តាំងពីបទឈប់បាញ់ត្រូវបានបង្កើតឡើង។ ទាហានកម្ពុជា២រូបប៉ុណ្ណោះ ដែលត្រូវភាគីថៃដោះលែងកាលពីថ្ងៃទី១ខែសីហា ក្នុងចំណោមទាហាន២០រូបដែលត្រូវចាប់ខ្លួនកាលពីថ្ងៃទី២៩ខែកក្កដា ក្រោយបទឈប់បាញ់ចូលជាធរមាន៕
ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


