ព័ត៌មានអន្ដរជាតិ
ចិនកាត់ទោសប្រហារជីវិតមនុស្ស៥នាក់ ពាក់ព័ន្ធនឹងScamនៅមីយ៉ាន់ម៉ា
តុលាការចិនកាលពីថ្ងៃអង្គារទី៤វិច្ឆិកា បានកាត់ទោសប្រហារជីវិតលោក Bai Suocheng ដែលជាបងធំឧក្រិដ្ឋកម្ម Kokang ដ៏ល្បីល្បាញមកពីភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ពីបទដឹកនាំបណ្តាញឧក្រិដ្ឋកម្មដ៏ធំមួយពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ(Scam) ល្បែងស៊ីសង និងការជួញដូរគ្រឿងញៀនដែលបណ្តាលឲ្យពលរដ្ឋចិនស្លាប់៦នាក់។

តុលាការស្រុក Shenzhen ក្នុងខេត្ត Guangdong បានកាត់ទោសប្រហារជីវិតលោក Bai កូនប្រុសរបស់គាត់ Bai Yingcang និងសហការីជាន់ខ្ពស់បីនាក់។ សារព័ត៍មានស៊ីនហួររាយការណ៍ថា ជនជាប់ចោទ១៦នាក់ផ្សេងទៀត ដែលជាប់ពាក់ព័ន្ធនឹងក្រុមគ្រួសារ Bai ក៏ត្រូវជាប់ពន្ធនាគារផងដែរ។
ពីរនាក់ក្នុងចំណោមអ្នកទាំងនោះត្រូវបានកាត់ទោសប្រហារជីវិតតែត្រូវព្យួរទោសរយៈពេល២ឆ្នាំ ខណៈមនុស្ស៥នាក់ផ្សេងទៀតត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ។ ជនជាប់ចោទ៩នាក់ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់២០ឆ្នាំ រួមជាមួយនឹងការផាកពិន័យ ការរឹបអូសទ្រព្យសម្បត្តិ និងដីកានិរទេស។
យោងតាមសាលក្រម លោក Bai និងបណ្តាញរបស់គាត់បានធ្វើប្រតិបត្តិការបោកប្រាស់ទូរគមនាគមន៍ និងល្បែងស៊ីសងនៅក្នុងតំបន់ Kokang នៃប្រទេសមីយ៉ាន់ម៉ា ក្រោមការការពារប្រដាប់អាវុធ ដែលបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់ក្នុងចំណោមជនជាតិចិន។
តុលាការបាននិយាយថា ក្រុមហ៊ុននេះបានសាងសង់បរិវេណការពារខ្លួនចំនួន៤១ទីតាំង ដើម្បីប្រតិបត្តិការក្រុមScam ដោយផ្តល់ឲ្យពួកគេនូវសន្តិសុខប្រដាប់អាវុធ។ ឧក្រិដ្ឋកម្មរបស់ពួកគេរួមមាន ការក្លែងបន្លំតាមទូរគមនាគមន៍ និងអ៊ីនធឺណិត ការបើកកាស៊ីណូខុសច្បាប់ ការចាប់ជំរិត ពេស្យាកម្ម ការផលិតនិងការជួញដូរគ្រឿងញៀន និងមនុស្ស។
ស៊ីនហួរបានរាយការណ៍បន្ថែមថា ប្រតិបត្តិការរបស់ក្រុមនេះពាក់ព័ន្ធនឹងការកេងចំណេញខុសច្បាប់ជាង២៩ពាន់លានយន់ (ស្មើនឹង៤ពាន់លានដុល្លារ) និងការផលិត និងការជួញដូរថ្នាំញៀនមេតំហ្វេតាមីនប្រហែល១១តោន។
សេចក្តីសម្រេចនេះ គឺជាការដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតមួយនៅក្នុងការបង្រ្កាបដ៏ធំរបស់ប្រទេសចិនលើឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតឆ្លងដែន ដែលភ្ជាប់ទៅនឹងភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា។ ទីក្រុងប៉េកាំង បានដាក់សម្ពាធដល់អាជ្ញាធរក្នុងតំបន់ Kokang របស់ប្រទេសមីយ៉ាន់ម៉ា ដែលជាជម្រករបស់ក្រុមប្រដាប់អាវុធដ៏មានអំណាច ឲ្យប្រគល់ជនសង្ស័យសំខាន់ៗដែលត្រូវបានចោទប្រកាន់ពីបទធ្វើបាបពលរដ្ឋចិន។
ការកាត់ក្តីលើគ្រួសារ Bai បានចាប់ផ្តើមនៅក្នុងខែកញ្ញា បន្ទាប់ពីពួកគេត្រូវបានគេចាប់ខ្លួន និងធ្វើបត្យាប័នទៅកាន់ប្រទេសចិនកាលពីដើមឆ្នាំនេះ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


