ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ា បន្តវាយប្រហារចាស់ដៃ កម្ទេចអគារ Scammer ចំនួន១៤៨អគារនៅជាប់ព្រំដែនថៃ
យុទ្ធការកម្ចាត់ក្រុមឧក្រិដ្ឋជនតាមអនឡាញនៅមីយ៉ាន់ម៉ា កំពុងបន្តក្នុងកម្រិតខ្លាំងនិងទ្រង់ទ្រាយធំថែមទៀតផង ដោយកាលពីថ្ងៃអាទិត្យទី៩ខែវិច្ឆិកាឆ្នាំ២០២៥ កងទ័ពរបបយោធា បានកម្ទេចអគារ Scammer ចំនួន១៤៨អគារ ហើយការវាយប្រហារនោះ ធ្វើឲ្យរង្គើដល់ដីថៃឯណោះ។

តាមការផ្សាយរបស់ The Star, កងទ័ពមីយ៉ាន់ម៉ា បានទម្លាក់គ្រាប់បែកនិងបាញ់ផ្លោងចូលតំបន់សេដ្ឋកិច្ចពិសេស KK Park ក្នុងស្រុក Myawaddy នៃរដ្ឋ Karen ដែលស្ថិតនៅជាប់ Mae Ku, ស្រុក Mae Sot, ខេត្ត Tak ប្រទេសថៃ។
យុទ្ធនាការលើកនេះ ធំជាងរាល់ដង ព្រោះកងទ័ពបានបង្កើនការវាយប្រហារកម្ទេចអគារជាច្រើនរួមទាំងកន្លែងហាត់ប្រាណ មន្ទីរពេទ្យ ស្ប៉ា និងខារ៉ាអូខេផងដែរ ដែលជឿថា ក្រុម Scammer ប្រើប្រាស់ជាជម្រកធ្វើប្រតិបត្តិការខុសច្បាប់។

តាមពិតទៅ យោធាមីយ៉ាន់ម៉ា ចាប់ផ្តើមការវាយឆ្មក់នៅ KK Park តាំងពីដើមខែតុលាមកម្ល៉េះ ដោយកាន់កាប់បានអគារជាង២០០អគារ និងឃាត់ខ្លួនមនុស្សជាង ២ ០០០នាក់ ប៉ុន្តែទើបមួយរយៈចុងក្រោយនេះប៉ុណ្ណោះ ដែលយោធាបានបង្កើនការវាយប្រហារយ៉ាងចាស់ដៃបំផុត បង្ខំឲ្យជនបរទេសរាប់ពាន់នាក់ រត់សម្រុកចូលដីថៃ។
ក្នុងអំឡុងពេលនៃការឆ្មក់ទ្រង់ទ្រាយធំមួយ ទាហានបានរឹបអូសឧបករណ៍ជាច្រើន រួមទាំងដុំផ្កាយរណប Starlink ចំនួន៣០គ្រឿងផងដែរ ដែលឧបករណ៍ទាំងនេះ ត្រូវបានក្រុមឆបោក ប្រើប្រាស់សម្រាប់ប្រតិបត្តិការឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតរបស់ពួកគេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ភាគខាងជើងថៃ ជ្រួលច្របល់ព្រោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកមិនដកដៃ កៀកព្រំដែន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


