ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែនព្រមានពីគ្រោះថ្នាក់នុយក្លេអ៊ែរ ក្រោយរុស្ស៊ីកម្ទេចស្ថានីយថាមពលរបស់ខ្លួនអស់២
រុស្ស៊ីបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលទ្រង់ទ្រាយធំពេញមួយយប់ ដោយវាយលុកស្ថានីយថាមពលដែលផ្គត់ផ្គង់ឲ្យរោងចក្រនុយក្លេអ៊ែរចំនួនពីររបស់អ៊ុយក្រែន គឺ Khmelnytskyi និង Rivne ដែលបង្កើនការភ័យខ្លាចនៃគ្រោះថ្នាក់នុយក្លេអ៊ែរធ្ងន់ធ្ងរ។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បាននិយាយថា មនុស្ស១២នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ ដែលបានបំផ្លាញទីតាំងថាមពលផងដែរនៅក្នុងទីក្រុងកៀវ តំបន់ Poltava និងតំបន់ Kharkiv។ លោកបានចោទប្រកាន់ទីក្រុងមូស្គូពី «ចេតនាបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពនុយក្លេអ៊ែរនៅអឺរ៉ុប» ហើយបានជំរុញឲ្យប្រទេសមួយចំនួនដូចជា ចិន និងឥណ្ឌាដាក់សម្ពាធឲ្យរុស្ស៊ីបញ្ឈប់សកម្មភាពបែបនេះ។
អ៊ុយក្រែនបានស្នើឲ្យអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិបើកកិច្ចប្រជុំបន្ទាន់មួយអំពីការវាយប្រហាររបស់រុស្ស៊ី។
នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី Yulia Svyrydenko បានឲ្យដឹងថា ក្រុមសង្គ្រោះបន្ទាន់កំពុងធ្វើការដើម្បីស្តារថាមពលឡើងវិញ ប៉ុន្តែតំបន់ជាច្រើននៅតែមិនមានអគ្គិសនី ឬទឹកប្រើប្រាស់។ រដ្ឋមន្ត្រីថាមពល លោកស្រី Svitlana Hrynchuk បានព្រមានថា ការដាច់ចរន្តអគ្គិសនីនឹងបន្តអូសបន្លាយជាច្រើនថ្ងៃទៀត។
ក្រុមហ៊ុនថាមពលរដ្ឋ Tsentrenergo បានប្រកាសថា រោងចក្ររបស់ខ្លួននៅក្នុងទីក្រុងកៀវ និងតំបន់ Kharkiv បានឈប់ដំណើរការទាំងស្រុង បន្ទាប់ពីរងការវាយប្រហារ។
ប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានថ្កោលទោសការវាយប្រហារនេះ និងបានអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មកាន់តែចាស់ដៃលើពាណិជ្ជកម្មប្រេងរុស្ស៊ី ដោយនិយាយថា ទីក្រុងមូស្គូកំពុងព្យាយាម«ធ្វើឲ្យជីវិតប្រជាជនអ៊ុយក្រែនកាន់តែលំបាកមុនរដូវរងាចូលមកដល់»៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ


