Connect with us

ព័ត៌មានអន្ដរជាតិ

អង្គការស៊ូដង់៖ RSF ដុតកម្ទេចនិងកប់សាកសពក្នុងរណ្តៅធំៗ ដើម្បីបិទបាំងអំពើប្រល័យពូជសាសន៍

បានផុស

នៅ

ព័ត៌មានអំពីអំពើប្រល័យពូជសាសន៍នៅប្រទេសស៊ូដង់ ត្រូវបានផ្សព្វផ្សាយពាសពេញសកលលោក ​ដ្បិតអីពេលនេះ អង្គការបណ្តាញវេជ្ជបណ្ឌិតស៊ូដង់ (SDN) បានចេញមកចោទប្រកាន់កងកម្លាំងគាំទ្ររហ័ស (RSF) ថា ពួកគេព្យាយាមដុតកម្ទេចនិងកប់សាកសពអ្នកដែលត្រូវសម្លាប់ ដើម្បីបិទបាំងទង្វើរបស់ខ្លួន។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីរាយការណ៍របស់ Al Jazeera នៅថ្ងៃចន្ទទី១០ខែវិច្ឆិកាឆ្នាំ២០២៥ SDN បានចោទចំៗទៅ RSF ថា ក្រោយវាយដណ្តើមបានទីក្រុង Darfur បាននៅថ្ងៃទី២៦ខែតុលា ពួកគេបានសម្លាប់ជនស៊ីវិលយ៉ាងរង្គាលមិនញញើតដៃ ហើយបំបិទព័ស្តុតាងតាមរយៈការយកសាកសពដែលនៅរដូករណែលពាសពេញផ្លូវ ទៅដុតកម្ទេចចោលនិងកប់ក្នុងរណ្តៅធំៗ។

ស្ថានភាពនៅក្នុងប្រទេសស៊ូដង់ពិតជាអាក្រក់ខ្លាំងបំផុតដែលសឹងតែបរិយាយមិនចេញ។ ជាក់ស្តែងមានអង្គការជាច្រើនបានចេញរបាយការណ៍អំពីការបាញ់សម្លាប់ជនស៊ីលមិនរើសមុខ ការធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃ និងចាប់រំលោភលើស្រ្តី ហើយសូម្បីតែមន្ត្រីអង្គការគ្រូពេទ្យគ្មានព្រំដែនក៏អះអាងដែរថា ជនស៊ីវិលដែលរត់គេចពីទីក្រុង Darfur ត្រូវបានកងកម្លាំង RSF តាមប្រមាញ់ព្រោះតែពណ៌សម្បុររបស់ពួកគេ។ បើអ្នកស្បែកមិនសូវខ្មៅនោះអាចរួចជីវិត ប៉ុន្តែបើស្បែកខ្មៅហើយ នឹងក្លាយជាគោលដៅ។ 

(រូបថត៖ Reuters)

សូមជម្រាបជាថ្មី សង្គ្រាមស៊ីវិលនៅស៊ូដង់ គឺជាការប្រយុទ្ធគ្នារវាង RSF ជាមួយកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) ឈានដល់កើតមានអំពើប្រល័យពូជសាសន៍ដោយស្នាដៃ RSF ដែលកំពុងតាមប្រមាញ់ក្រុមជនជាតិភាគតិចដូចជា Fur, Masalit និង Zaghawa។

តួលេខពីអង្គការសហប្រជាជាតិ ប៉ាន់ស្មានថា សង្គ្រាមនេះបានសម្លាប់មនុស្សជាង ១៥០ ០០០នាក់និង ១៤លាននាក់ផ្លាស់ទីលំនៅ។ ក្រៅពីការសម្លាប់ ក៏មានសេចក្តីរាយការណ៍ថា RSF បានចាប់រំលោភស្រ្តី ធ្វើទារុណកម្មគ្រប់ទម្រង់និងប្រព្រឹត្តអំពើឃោរឃៅជាច្រើនទៀតផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ UN ព្រមានអំពីអំពើប្រល័យពូជសាសន៍ ដែលមិនអាចនឹកស្មានដល់នៅ ស៊ូដង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម