ព័ត៌មានអន្ដរជាតិ
UN ព្រមានអំពីអំពើប្រល័យពូជសាសន៍ ដែលមិនអាចនឹកស្មានដល់នៅ ស៊ូដង់
ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានចេញការព្រមានអំពីអំពើប្រល័យពូជសាសន៍ដែលមិនអាចនឹកស្មានដល់នៅទីក្រុង El-Fasher នៃប្រទេសស៊ូដង់ បន្ទាប់ពីកងកម្លាំង RSF វាយដណ្តើមយកការគ្រប់គ្រងទីក្រុងនេះកាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៥។

តាមរយៈវីដេអូបង្ហោះលើបណ្ដាញសង្គម X កាលពីថ្ងៃសៅរ៍ទី៨ខែវិច្ឆិកាឆ្នាំ២០២៥ និងយកមកផ្សាយដោយ Al Jazeera, លោកស្រី Li Fung តំណាង UN ទទួលបន្ទុកសិទ្ធិមនុស្សនៅប្រទេសស៊ូដង់ បានថ្លែងថា៖ «១០ថ្ងៃមកនេះ El-Fasher បានក្លាយជាទីក្រុងនៃភាពទុក្ខសោក វាពោរពេញដោយការវាយប្រហារយ៉ាងឃោរឃៅបំផុត។ ជនស៊ីវិលដែលរួចរស់ជីវិតពីការឡោមព័ទ្ធ និងអរិភាពអស់រយៈពេល ១៨ ខែ ឥឡូវកំពុងស៊ូទ្រាំនឹងអំពើឃោរឃៅដែលមិនអាចនឹកស្មានដល់។ មនុស្សរាប់រយនាក់ត្រូវបានសម្លាប់រួមទាំងស្ត្រីនិងកុមារ គ្រួសារទាំងមូលត្រូវបានកម្ទេច នៅពេលពួកគេរត់គេចខ្លួន។ អ្នកខ្លះទៀតបាន បាត់ខ្លួន»។
ការព្រមានរបស់លោកស្រីកើតឡើងចំពេលមានរបាយការណ៍អំពីការសម្លាប់រង្គាល, ការប្រហារជីវិតលើអ្នកគ្មានកំហុស, អំពើហិង្សាផ្លូវភេទពាសវាលពាសកាល រួមទាំងការចាប់រំលោភជាក្រុម, ការចាប់ជំរិត, ការប្លន់ និងការវាយប្រហារលើមន្ទីរពេទ្យនិងបុគ្គលិកមនុស្សធម៌។

ក្រៅពីត្រូវបានសម្លាប់និងធ្វើទារុណកម្មហើយនោះ ជនស៊ីវិលរាប់ម៉ឺននាក់ដែលភៀសខ្លួន ក៏នៅតែជាប់គាំងនិងប្រឈមភាពអត់ឃ្លានផងដែរ។
សង្គ្រាមស៊ីវិលនៅប្រទេសស៊ូដង់ គឺជាការប្រយុទ្ធគ្នារវាងកងកម្លាំងគាំទ្ររហ័ស (RSF) ជាមួយកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) ឈានដល់កើតមានអំពើប្រល័យពូជសាសន៍ដោយស្នាដៃ RSF ដែលកំពុងតាមប្រមាញ់ក្រុមជនជាតិភាគតិចដូចជា Fur, Masalit និង Zaghawa។

បុរសឈ្មោះ Adam Yahya ដែលរត់គេចពីសេចក្តីស្លាប់ជាមួយកូន៤នាក់ ចេញពីទីក្រុង el-Fasher បានរៀបរាប់ថា «សាកសពដេករដូករណែលនៅពេញផ្លូវហើយយោធាបានប្រើកាំភ្លើងយន្ត បាញ់រះសម្លាប់មិនរើសមុខមិនថាស្រ្តីឬកុមារ»។
តួលេខពីអង្គការសហប្រជាជាតិ ប៉ាន់ស្មានថា សង្គ្រាមស៊ីវិលរវាងកងកម្លាំងគាំទ្ររហ័ស (RSF) ជាមួយកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) បានសម្លាប់មនុស្សជាង ១៥០ ០០០នាក់និង ១៤លាននាក់ផ្លាស់ទីលំនៅ។ ក្រៅពីការសម្លាប់ ក៏មានសេចក្តីរាយការណ៍ថា RSF បានចាប់រំលោភស្រ្តី ធ្វើទារុណកម្មគ្រប់ទម្រង់និងប្រព្រឹត្តអំពើឃោរឃៅជាច្រើនទៀតផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក អាន់វ៉ា អំពាវនាវឲ្យបញ្ឈប់អំពើហិង្សានិងការពារជនស៊ីវិលនៅ ស៊ូដង់ ជាបន្ទាន់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


