ព័ត៌មានអន្ដរជាតិ
កាសែត Zeteo ៖ អ៊ីស្រាអែលយកលំនាំអំពើប្រល័យពូជសាសន៍នៅហ្គាហ្សា ទៅអនុវត្តនៅលីបង់
ពេលនិយាយពីភាពគ្មានទោសពៃរ៍របស់នរណាម្នាក់ តើវានឹងសម្គាល់អ្វីខ្លះ? សូមក្រឡេកមើលប្រទេសអ៊ីស្រាអែល។ ប្រទេសនេះបានរួចទោសពីការប្រល័យពូជសាសន៍នៅហ្គាហ្សា ហើយពេលនេះពួកគេកំពុងបើកយុទ្ធនាការប្រល័យពូជសាសន៍ស្រដៀងគ្នាមួយទៀតប្រឆាំងនឹងសហគមន៍ស៊ីអ៊ីត (Shiite) ភាគខាងត្បូងប្រទេសលីបង់។
យោងតាមកាសែត Zeteo ផ្សាយថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ បច្ចុប្បន្នជនស៊ីវិលស៊ីអ៊ីតរាប់រយរាប់ពាន់នាក់កំពុងផ្លាស់ទីលំនៅ ប្រឈមនឹងការទម្លាក់គ្រាប់បែកនិងបង្ខំឱ្យភៀសខ្លួន។ ផ្ទះរបស់ពួកគេត្រូវបានបំផ្លាញ។ ចំណែករដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលនិយាយថា ជនស៊ីវិលទាំងអស់នោះមិនអាចត្រឡប់មកវិញបានទេ។

អ្នកកាសែតស៊ើបអង្កេតរបស់ Zeteo លើកជាសំណួរថា៖ «តើបញ្ហានៅបស្ចិមប្រទេសឬក្នុងតំបន់ភាគខាងត្បូងនិងសូម្បីតែក្នុងពិភពមូស្លីមនៅឯណា? តើកិច្ចប្រជុំបន្ទាន់និងចំណងជើងព័ត៌មានដែលពោរពេញដោយកំហឹង ធ្វើឡើងដោយក្រុមជ្រុលនិយមយោធាសកម្ម ISIS កំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិ Yazidis នៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរីនៅឯណា»?
រឿងនេះមិនមែនជារឿងបំផ្លើសទេ! ដំបូងឡើយ អនុសញ្ញាប្រល័យពូជសាសន៍ឆ្នាំ១៩៤៨ កំណត់និយមន័យនៃការប្រល័យពូជសាសន៍ថា៖ «ទង្វើដែលប្រព្រឹត្តដោយចេតនាបំផ្លាញទាំងស្រុង ឬមួយផ្នែកលើក្រុមសាសនា រួមទាំងការសម្លាប់សមាជិកនៃក្រុម វាត្រូវបានរចនាឡើងដើម្បីបំផ្លិចបំផ្លាញរាងកាយទាំងស្រុង ឬផ្នែកណាមួយ»។
បន្ទាប់មកថ្មីៗនេះកាសែត New York Times និង Drop Site News បង្ហាញពីសកម្មភាពកងកម្លាំងអ៊ីស្រាអែលចេញបញ្ជាជម្លៀសប្រជាជនចេញនៅទូទាំងតំបន់ធំៗនៃភាគខាងត្បូងប្រទេសលីបង់ ដោយកំណត់គោលដៅយ៉ាងច្បាស់ទៅលើសហគមន៍ស៊ីអ៊ីត។
បញ្ហានេះបានដាក់ស្លាកជាការសម្អាតជនជាតិភាគតិច ព្រោះប្រជាជនទាំងមូល ហើយក្រុមសាសនាត្រូវបានកំណត់គោលដៅឱ្យមានការផ្លាស់ទីលំនៅ និងសម្លាប់រង្គាលនៅកន្លែងដែលពួកគេរស់នៅ។
វិធីសាស្រ្តបច្ចុប្បន្នរបស់អ៊ីស្រាអែល ចំពោះពួកស៊ីអ៊ីតភាគខាងត្បូងប្រទេសលីបង់គឺជាសមូហភាព ពួកគេមិនរើសកន្លែងទម្លាក់គ្រាប់បែកនិងធ្វើឱ្យស៊ាំនឹងភាពភ័យខ្លាចទេ។
អ្នកនាំពាក្យយោធាអ៊ីស្រាអែលម្នាក់បានប្រាប់វិទ្យុ LBC នៅចក្រភពអង់គ្លេសកាលពីខែមុនថា៖ « ផ្ទះនីមួយៗនៅភាគខាងត្បូងប្រទេសលីបង់ ជាពិសេសផ្ទះរបស់ពួកស៊ីអ៊ីតគឺជាមជ្ឈមណ្ឌលបញ្ជានិងត្រួតពិនិត្យ ដោយមិនផ្តល់ភស្តុតាងអ្វីទាំងអស់»៕
ប្រែសម្រួល៖ ណឺ មិនា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


