Connect with us

ព័ត៌មានអន្ដរជាតិ

ដឹងមូលហេតុពិត នៃការឆាបឆេះ ប្រាសាទដ៏ល្បីនៅ ចិន

បានផុស

នៅ

អគ្គិភ័យដែលឆាបឆេះប្រាសាទដ៏ល្បីឈ្មោះនៅក្នុងប្រទេសចិន កាលពីថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២៥ ពេលនេះអាជ្ញាធរទម្លាយមូលហេតុពិតហើយ។

(រូបថត៖ INSTAGRAM)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីរាយការណ៍របស់សារព័ត៌មានចិន និងយកមកផ្សាយបន្តដោយគេហទំព័រ The Star របស់ម៉ាឡេស៊ី កាលពីថ្ងៃអង្គារទី១៨ខែវិច្ឆិកា ប្រាសាទ Wenchang Pavilion នៅក្នុងខេត្ត Jiangsu ត្រូវឆេះដោយសារតែភ្លើងធូបនិងទៀនដែលទេសចរដុត បង្កជាអគ្គិភ័យរាលដាល។

ទោះបីជាយ៉ាងណាក៏ដោយ មិនមានមនុស្សស្លាប់ឬរងរបួសទេក្នុងហេតុការណ៍នោះ ហើយអគ្គិភ័យក៏មិនបានរាលដាលប៉ះពាល់ដល់ព្រៃដែលនៅក្បែរប្រាសាទស្ថិតនៅលើភ្នំ Fenghuang នេះផងដែរ។

ដំបូងឡើយមានការនិយាយតៗគ្នាថា ប្រាសាទនេះមានអាយុកាលដល់ទៅ ១ ៥០០ ឆ្នាំឯណោះ ប៉ុន្តែតាមពិត វាត្រូវបានសាងសង់ឡើងក្នុងខែមករាឆ្នាំ២០០៨ទេ និងបញ្ចប់រួចរាល់ក្នុងខែតុលាឆ្នាំ ២០០៩។

លើសពីនេះ គ្មានវត្ថុបុរាណវប្បធម៌ណាមួយត្រូវបានរក្សាទុកនៅទីនោះឡើយ ហើយក៏មិនមានសំណង់បុរាណស្ថិតក្នុងបរិវេណប្រាសាទនោះដែរ ពោលអគារទាំងអស់គឺជាសំណង់ដែលត្រូវបានសាងសង់ឡើងថ្មីៗ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ស្ពានថ្មីមួយផ្នែកបាក់រលំយ៉ាងរន្ធត់ ក្នុងខេត្ត Sichuan ប្រទេសចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម