ព័ត៌មានអន្ដរជាតិ
ថៃ ចេញតួលេខមនុស្សស្លាប់ដោយទឹកជំនន់នៅភាគខាងត្បូង កើនដល់ ១៨០នាក់
គិតត្រឹមព្រឹកថ្ងៃពុធទី៣ខែធ្នូឆ្នាំ២០២៥ ចំនួនមនុស្សស្លាប់ក្នុងគ្រោះទឹកជំនន់ដ៏សាហាវនៅភាគខាងត្បូងប្រទេសថៃ បានកើនដល់១៨០នាក់ហើយ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលនិងផ្សាយដោយសារព័ត៌មាន Amarin។

ខេត្ត Songkhla ជាកន្លែងរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយក្នុងចំណោមមនុស្សស្លាប់ទាំងអស់ គ្រាន់តែទីនោះមានមនុស្សស្លាប់រហូតដល់១៤២នាក់ទៅហើយ។
ចំពោះមនុស្សស្លាប់ផ្សេងទៀតមានដូចជានៅខេត្ត Nakhon Si Thammarat ១០នាក់, Pattani ៩នាក់, Yala ៥នាក់, Phatthalung ៤នាក់, Narathiwat ៤នាក់, Trang ៣នាក់ និង Satun ៣នាក់។

សម្រាប់ការខូចខាតវិញ ការវាយតម្លៃបឋមបានរកឃើញថ្លៃខាតបង់ក្នុងទំហំទឹកប្រាក់ប្រមាណ ១ ២០០លានបាត ក្នុងនោះរួមមានការខូចខាតអគារ ៧៥៩លានបាត, ឧបករណ៍/គ្រឿងបរិក្ខារ ៣៧១លានបាតនិងសម្ភារៈ ៥លានបាត។
អ្វីដែលធ្ងន់ធ្ងរជាងគេនោះគឺ គ្រាន់តែមន្ទីរពេទ្យហាដយ៉ៃ មួយកន្លែង ត្រូវរងការខូចខាតសរុប ៩៣០ លានបាតទៅហើយ។

បន្ថែមពីលើការបាត់បាត់ជីវិតមនុស្សនិងការខូចខាតទាំងអស់នេះហើយ ពលរដ្ឋថៃជាង២០០នាក់ ដល់ថ្នាក់កើតជំងឺផ្លូវចិត្តទៀតផង ដោយសារតែទឹកជំនន់នៅភាគខាងត្បូង។
មិនត្រឹមប៉ុណ្ណឹង ក្រសួងសុខាភិបាលសាធារណៈថៃ ក៏ព្រមានផងដែរអំពីជំងឺដែលកើតក្រោយពេលទឹកស្រកជាពិសេសគឺ ជំងឺ Leptospirosis ដែលឆ្លងតាមរយៈទឹកនោមសត្វ៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


