ព័ត៌មានអន្ដរជាតិ
ឆេះអគារការិយាល័យក្នុងទីក្រុងហ្សាការតា ស្លាប់មនុស្ស២២នាក់
មនុស្សស្លាប់ក្នុងគ្រោះអគ្គិភ័យឆាបឆេះអគារការិយាល័យក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី បានកើនដល់២២នាក់ ខណៈក្រុមជួយសង្គ្រោះព្រមានថា តួលេខអាចលើសនេះទៀត។

តាមការផ្សាយរបស់ BBC នៅថ្ងៃពុធទី១០ខែធ្នូឆ្នាំ២០២៥, មូលហេតុបង្កជាអគ្គិភ័យឆេះអគារកម្ពស់៧ជាន់មួយនេះ គឺបណ្តាលមកពីផ្ទុះថ្មនៅជាន់ទីមួយ រួចក៏រាលដាលទៅជាន់លើៗ។
ដ្បិតមានការអះអាងពីមូលហេតុនេះ ប៉ុន្តែប៉ូលិសនៅតែបន្តស៊ើបអង្កេតបន្ថែមទៀត ដើម្បីកំណត់ឲ្យកាន់តែច្បាស់។

យោងតាមនាយកដ្ឋានេះពន្លត់អគ្គិភ័យក្រុងហ្សាការតា, អ្នកពន្លត់អគ្គិភ័យចំនួន១០០នាក់ និងរថយន្ត២៩គ្រឿង ត្រូវបានបញ្ជូនទៅដើម្បីពន្លត់ភ្លើង។
សូមបញ្ជាក់ថា ក្នុងចំណោមអ្នកស្លាប់ទាំង២២នាក់ គឺមាន១៥នាក់ជាស្រ្តី ហើយក្នុងនោះមានម្នាក់ គឺជាស្រ្តីមានផ្ទៃពោះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


