ព័ត៌មានអន្ដរជាតិ
ស្លាប់មនុស្ស២៣នាក់ ក្នុងហេតុការណ៍ឆេះក្លឹបនៅ ឥណ្ឌា
គ្រោះអគ្គិភ័យដ៏កាចសាហាវមួយ បានឆាបឆេះក្លឹបរាត្រីដ៏ល្បីឈ្មោះនៅប្រទេសឥណ្ឌា ដោយបណ្តាលឲ្យមនុស្សចំនួន២៣នាក់ ភាគច្រើនជាបុគ្គលិកក្លឹបនិងអ្នកទេសចរ ស្លាប់។

តាមការផ្សាយរបស់ BBC, អគ្គិភ័យកើតឡើងនាពេលពាក់កណ្តាលអធ្រាត្រថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យទី៧ខែធ្នូឆ្នាំ២០២៥ ដោយឆាបឆេះក្លឹប Birch by Romeo Lane មានទីតាំងស្ថិតនៅភូមិ Arpora នៃស្រុក North Goa ក្នុងរដ្ឋ Goa។
ប៉ូលិសបានបញ្ជាក់ថា មូលហេតុនៃអគ្គិភ័យនេះគឺដោយសារផ្ទុះធុងហ្គាស់នៅផ្ទះបាយ ខណៈមនុស្សស្លាប់ភាគច្រើនគឺដោយសារថប់ដង្ហើមព្រោះផ្សែង។

ប៉ូលិសបានឲ្យដឹងទៀតថា ទេសចរ៣-៤នាក់ស្ថិតក្នុងចំណោមមនុស្សស្លាប់ ប៉ុន្តែមិនបញ្ជាក់អាយុនិងសញ្ជាតិឡើយ។
ជុំវិញករណីនេះ ប៉ូលិសកំពុងបើកការស៊ើបអង្កេតជាបន្តទៀត ដើម្បីកំណត់ឲ្យកាន់តែច្បាស់ ហើយក៏ពិនិត្យមើលផងដែរថាតើ ក្លឹបនេះគោរពតាមបទដ្ឋានសុវត្ថិភាពដែរឬក៏អត់៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


