Connect with us

ព័ត៌មានអន្ដរជាតិ

ក្របខ័ណ្ឌធានាសន្តិសុខថ្មី «ដូចមាត្រា៥» សម្រាប់អ៊ុយក្រែន ជា​អ្វី?

បានផុស

នៅ

ខណៈដែលកិច្ចចរចាសន្តិភាពរវាង​រុស្ស៊ី និង​អ៊ុយក្រែន កំពុងឈានដល់ដំណាក់កាលសម្រេច យន្តការសន្តិសុខថ្មីមួយដែលគេហៅថា «ការធានាសន្តិសុខដូចមាត្រា៥» បានក្លាយជាចំណុចសំខាន់នៃកិច្ចព្រមព្រៀង។ នេះគឺជាការផ្តល់ការការពារដល់អ៊ុយក្រែនក្នុងទម្រង់ «ការការពាររួមគ្នា» ស្រដៀងនឹងអង្គការណាតូ ប៉ុន្តែមិនមែនជាសមាជិកណាតូនោះទេ។

(រូបថត៖​ Romania)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើអ្វីទៅជាការធានាសន្តិសុខ «ដូចជាមាត្រា៥»?

វាគឺជាការប្តេជ្ញាចិត្តតាមផ្លូវច្បាប់ ដែលចែងថា ការវាយប្រហារណាមួយលើអ៊ុយក្រែន នឹងត្រូវចាត់ទុកថាជាការវាយប្រហារ​លើបណ្តាប្រទេសដែលជាហត្ថលេខីទាំងអស់ (រួមមានសហរដ្ឋអាមេរិក និងអឺរ៉ុប)។ ចំណុចសំខាន់ៗនៃកិច្ចព្រមព្រៀងនេះរួមមាន៖

ការឆ្លើយតបយោធារួមគ្នា៖ បើរុស្ស៊ីឈ្លានពានអ៊ុយក្រែនម្តងទៀត បណ្តាប្រទេសជាមិត្តនឹងចាត់វិធានការយោធាភ្លាមៗ។

លក្ខខណ្ឌច្បាស់លាស់៖ ការធានានេះនឹងត្រូវទុកជាមោឃៈ បើអ៊ុយក្រែនជាអ្នកបើកការវាយប្រហារលើទឹកដីរុស្ស៊ីមុនដោយគ្មានការយុត្តិកម្ម។

ការត្រួតពិនិត្យសន្តិភាព៖ វា​នឹងមានយន្តការត្រួតពិនិត្យបទឈប់បាញ់ដែលដឹកនាំដោយ​អាមេរិក និងការដាក់ពង្រាយកងកម្លាំងចម្រុះជាតិសាសន៍ដឹកនាំដោយអឺរ៉ុប។

ទោះបីជាយ៉ាងណាក៏ដោយ បញ្ហាមួយចំនួននៅតែបន្តជជែកគ្នា ជាពិសេសគឺ រយៈពេលនៃកិច្ចព្រមព្រៀងនេះ។ អាមេរិកបានស្នើឡើងនូវកិច្ចសន្យារយៈពេល១៥ឆ្នាំ ខណៈដែលប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេលេនស្គី ចង់បានការធានារហូតដល់៥០​ឆ្នាំ ដើម្បីធានាថា វានឹងមិនប្រែប្រួលទៅតាមការផ្លាស់ប្តូរមេដឹកនាំអាមេរិកនៅអាណត្តិក្រោយៗ។ កិច្ចព្រមព្រៀងនេះក៏ត្រូវឆ្លងកាត់ការអនុម័តពីសភាអាមេរិក ដើម្បីឲ្យមានសុពលភាពផ្លូវច្បាប់ពេញលេញផងដែរ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម