ព័ត៌មានអន្ដរជាតិ
អ្នកដំណើរមួយយន្តហោះ ចេញដំណើរនៅឆ្នាំ២០២៦ ទៅដល់គោលដៅនៅឆ្នាំ២០២៥
ប្រហែលមិនមានមនុស្សច្រើនទេដែលជឿលើការធ្វើដំណើរវិលទៅអតីតកាល ប៉ុន្តែនេះជារឿងពិត ដោយអ្នកដំណើរមួយយន្តហោះ ចេញដំណើរក្នុងឆ្នាំ២០២៦ ប៉ុន្តែទៅដល់គោលដៅនៅឆ្នាំ២០២៥ ទៅវិញ។

តាមការផ្សាយរបស់ TTW, នោះគឺអ្នកដំណើរនៃជើងហោះហើរ CX880 របស់ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific ដែលចេញដំណើរពីទីក្រុងហុងកុង នាវេលាម៉ោង១២:៣០នាទីរំលងអធ្រាត្រឈានដល់ថ្ងៃទី១ខែមករាឆ្នាំ២០២៦ ប៉ុន្តែយន្តហោះបានទៅដល់ទីក្រុង Los Angeles នៃសហរដ្ឋអាមេរិក នាវេលាម៉ោង៨:៥៥នាទីយប់ ថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៥ទៅវិញ។
ស្តាប់ទៅដូចជាចម្លែក ប៉ុន្តែរឿងនេះគឺដោយសារតែភាពខុសគ្នានៃល្វែងម៉ោង រវាងហុងកុងនិងសហរដ្ឋអាមេរិក ពោលគឺពេលវេលានៅហុងកុង ដើរលឿនជាងនៅអាមេរិក។

យន្តហោះបានធ្វើដំណើរកាត់មហាសមុទ្រប៉ាស៊ីហ្វិក ដោយឆ្លងកាត់ខ្សែបន្ទាត់កាលបរិច្ឆេទអន្តរជាតិ (International Date Line) ដូច្នេះមានន័យថា អ្នកដំណើរមួយយន្តហោះនេះ បានធ្វើដំណើរត្រឡប់ទៅអតីតកាល ហើយមានឱកាសចូលរួមពិធីអបអរឆ្នាំថ្មីឆ្នាំសកលចំនួន២ដង។
យ៉ាងណា វាមិនមែនលើកដំបូងឡើយ ជាក់ស្តែងកាលពីឆ្នាំមុនករណីដូចគ្នានេះ ក៏កើតឡើងផងដែរ ដោយជើងហោះហើរដដែល បានចេញពីហុងកុងនៅថ្ងៃ១ខែមករា តែទៅដល់គោលដៅនៅថ្ងៃទី៣១ខែធ្នូ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


