ព័ត៌មានអន្ដរជាតិ
យន្តហោះយោធាថៃ ជួបឧបទ្ទវហេតុនៅអាកាសយានដ្ឋាន ភូកេត
យន្តហោះយោធាមួយគ្រឿងរបស់កងទ័ពជើងទឹកថៃ បានជួបឧបទ្ទវហេតុនៅឯអាកាសយានដ្ឋានភូកេត ប៉ុន្តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ។

តាមការផ្សាយរបស់ Khaosod, យន្តហោះនេះជាប្រភេទ T-337 កំពុងបំពេញបេសកកម្មល្បាតដែនសមុទ្រប៉ុន្តែវាមានបញ្ហាពេលចុះចតដោយសារតែកង់គាំងមិនចេញ ហើយត្រូវចំណាយពេលជាង៣ម៉ោង ទើបជួសជុលរួច។
ឧបទ្ទវហេតុនេះកើតឡើងនាវេលាម៉ោង១១:២០នាទីព្រឹកថ្ងៃពុធទី៨ខែតុលាឆ្នាំ២០២៥ នៅលើផ្លូវរត់របស់អាកាសយានដ្ឋានភូកេត ដែលជាលទ្ធផលបណ្តាលឲ្យជើងយន្តហោះប្រមាណ៤០ជើង ត្រូវពន្យារពេល។
ក្រោយមក អ្នកនាំពាក្យកងទ័ពជើងទឹកថៃ Paradee Rattanachaiphan បានចេញមុខសុំទោស ចំពោះឧបទ្ទវហេតុនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


