ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនអាកាសចរណ៍ចិន បើកដំណើរការជើងហោះហើរ វែងបំផុតលើលោក
ក្រុមហ៊ុនអាកាសចរណ៍ចិនមួយកាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ បានប្រកាសថា ខ្លួននឹងចាប់ផ្តើមជើងហោះហើរវែងបំផុតនៅលើពិភពលោក ដែលជាការធ្វើដំណើរមួយដោយគ្រោងចំណាយពេលប្រហែល ២៩ ម៉ោងដើម្បីបញ្ចប់។ នេះបើយោងតាមសារព័ត៌មាន independent បានចុះផ្សាយយ៉ាងដូច្នោះ។

ក្រុមហ៊ុនអាកាសចរណ៍បានប្រកាសក្នុងខែនេះថា ជើងហោះហើរ MU746 និង MU745 នឹងត្រូវចាប់ផ្តើមដោយក្រុមហ៊ុនអាកាសចរណ៍ China Eastern នៅថ្ងៃទី ៤ ខែធ្នូ រវាងទីក្រុង Buenos Aires និង Shanghai ។ វានឹងឆ្លងកាត់ចម្ងាយ ១២,៥០០ ម៉ាយ ដែលស្មើនឹងពាក់កណ្តាលនៃរង្វង់ជុំវិញពិភពលោកទាំងមូលតែម្ដង។
ទោះជាយ៉ាងណាក៏ដោយ ជើងហោះហើរមួយនេះក៏បានគូសបញ្ចាក់ដែរថា ខ្លួននឹងមិនធានាបាននូវផ្លូវហោះហើរត្រង់ដែលវែងបំផុតនោះទេ ដោយសារតែយន្តហោះនេះនឹងចុះចតរយៈពេលពីរម៉ោង នៅទីក្រុង Auckland ប្រទេសនូវែលសេឡង់។
ដោយឡែក យោងតាមសារព័ត៌មាន CNN បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ China Eastern នឹងហោះហើរផ្លូវនេះ ដោយប្រើយន្តហោះ Boeing 777-300 ER ដែលមានរូបរាងធំទូលាយ ហើយនឹងដំណើរការការធ្វើដំណើរពីរដងក្នុងមួយសប្តាហ៍។
ទន្ទឹមនោះដែរ ជើងហោះហើរចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិ Pudong ទីក្រុងសៀងហៃ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Ministro Pistarini ក្នុងរដ្ឋធានីរបស់ប្រទេសអាហ្សង់ទីន នឹងចំណាយពេល ២៥ម៉ោង តិចជាងជើងត្រឡប់មកវិញ ៤ ម៉ោង៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖លោកត្រាំ ក្ដៅឆេវ ពេលអ្នកកាសែតអូស្ត្រាលី ជជីកសួរទ្រព្យសម្បត្តិផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


