Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះដាច់កង់ពេលចុះចតនៅភូកេត, អ្នកដំណើរ១៣៣នាក់ ព្រលឹងចុងសក់ 

បានផុស

នៅ

យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុន Air India Express ដឹកអ្នកដំណើរ១៣៣នាក់ បានជួបឧបទ្ទវហេតុដាច់កង់ពេលចុះចតនៅអាកាសយានដ្ឋានភូកេត ធ្វើឲ្យអ្នកជិះក្នុងនោះទាំងអស់ព្រលឹងចុងសក់ នឹកស្មានថា ពួកគេគ្មានវាសនាបាននៅរស់នោះទេ។

(រូប៖ Khaosod)

តាមការផ្សាយរបស់ Khaosod, ហេតុការណ៍នេះកើតឡើងនៅថ្ងៃពុធទី១១ខែមីនាឆ្នាំ២០២៦ ពេលជើងហោះហើរ IX938 ដែលចេញដំណើរពីទីក្រុង Hyderabad នៃប្រទេសឥណ្ឌា បានដាច់កង់ រត់ខុសផ្លូវ ពេលចុះចតនៅអាកាសយានដ្ឋានភូកេត ប្រទេសថៃ។

(រូប៖ Khaosod)

យ៉ាងណា ភ្លាមៗគ្មានរបាយការណ៍អំពីជនរងគ្រោះទេ ខណៈអ្នកដំណើរទាំងអស់ ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព។

(រូប៖ Khaosod)

មន្ត្រីថៃ កំពុងបើកការស៊ើបអង្កេតករណីនេះ ហើយក៏បានបិទផ្លូវរត់នៅព្រលានយន្តហោះនោះជាបណ្តោះអាសន្នសិនផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម