ព័ត៌មានអន្ដរជាតិ
យន្តហោះ បុករថយន្ត ស្លាប់មនុស្ស២នាក់ នៅហុងកុង
មនុស្សពីរនាក់បានស្លាប់ បន្ទាប់ពីយន្តហោះដឹកទំនិញរបស់ក្រុមហ៊ុន Emirates បានធ្លាក់ចេញពីផ្លូវរត់ទៅបុករថយន្តរបស់ព្រលាន នៅអាកាសយានដ្ឋានអន្តរជាតិហុងកុង នាព្រឹកព្រលឹមថ្ងៃចន្ទទី២០ខែតុលាឆ្នាំ២០២៥។

តាមការផ្សាយរបស់ South China Morning Post, យន្តហោះដឹកទំនិញ Boeing 747 ជាជើងហោះហើរលេខ EK9788 ធ្វើដំណើរមកពីទីក្រុងឌូបៃ បានធ្លាក់ចេញពីផ្លូវរត់ ខណៈចុះចត ហើយវេរទៅបុកជាមួយរថយន្តផ្នែកសេវាកម្មនៅលើដីគោក បណ្តាលឲ្យធ្លាក់ចូលសមុទ្រនៅម៉ោង៥:៥៥នាទីព្រឹក។
បុរសពីរនាក់ដែលជិះក្នុងរថយន្ត ម្នាក់អាយុ៣០ឆ្នាំនិងម្នាក់អាយុ៤១ឆ្នាំ ដំបូងឡើយបាត់ខ្លួន ប៉ុន្តែក្រោយមកក៏ត្រូវបញ្ជាក់ថាស្លាប់ ខណៈសមាជិកអាកាសយានិក៤នាក់នៃយន្តហោះ គឺរួចខ្លួនគ្មានគ្រោះថ្នាក់ឡើយ។
យោងតាមគេហទំព័ររបស់អាជ្ញាធរអាកាសយានដ្ឋាន, ដោយសារឧបទ្ទវហេតុនេះ ជើងហោះហើរដឹកទំនិញចំនួន១២ត្រូវបានលុបចោលពេញមួយថ្ងៃចន្ទ ក្នុងនោះរួមមាន 5C852 របស់ក្រុមហ៊ុន Challenge Airlines មកពីទីក្រុង Tel Aviv, 5Y8902 របស់ក្រុមហ៊ុន Atlas Air មកពី Anchorage និង Los Angeles និង RU 8409 របស់ក្រុមហ៊ុន Airbridge Cargo Airline មកពី Doha។
យ៉ាងណា ជើងហោះហើរដឹកអ្នកដំណើរ មិនមានការប៉ះពាល់ដោយគ្រោះថ្នាក់នេះទេ។
ជុំវិញរឿងនេះ នាយកដ្ឋានអាកាសចរណ៍ស៊ីវិលប្រកាសថា ខ្លួនបានរាយការណ៍ពីស្ថានភាពនេះទៅអាជ្ញាធរស៊ើបអង្កេតគ្រោះថ្នាក់អាកាសរួចហើយ និងកំពុងសហការយ៉ាងពេញលេញជាមួយនឹងការស៊ើបអង្កេតរកមូលហេតុ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


