ព័ត៌មានអន្ដរជាតិ
តើ T-50TH មានចំណុចខ្សោយអ្វីខ្លះ?
ថៃ បានប្រើយន្តហោះ T-50TH មកឈ្លានពាននិងទម្លាក់គ្រាប់បែកលើប្រទេសកម្ពុជា កាលពីថ្ងៃពុធទី២៤ខែធ្នូឆ្នាំ២០២៥។

វាជាយន្តហោះចម្បាំងផលិតដោយក្រុមហ៊ុន Korea Aerospace Industries (KAI) របស់កូរ៉េខាងត្បូង ដោយមានការជួយជ្រោមជ្រែងបច្ចេកវិទ្យាពីក្រុមហ៊ុន Lockheed Martin របស់សហរដ្ឋអាមេរិក។
គិតត្រឹមពេលនេះ ថៃមាន T-50TH ចំនួន១៦គ្រឿង ដែលដាក់ឲ្យបម្រើការក្នុងកងទ័ពអាកាស។ យ៉ាងណា យន្តហោះនេះមិនអាចប្រៀបជាមួយ F-16 របស់អាមេរិក បានឡើយ ពោលគឺវាមានចំណុចខ្សោយមួយចំនួន។
ដូច្នេះ តើ T-50TH មានចំណុចខ្សោយអ្វីខ្លះ?
យោងតាមគេហទំព័រ War Thunder, ការផ្ទុកសព្វាវុធនិងចម្ងាយហោះហើររបស់ T-50TH គឺមានកម្រិត។ ដោយសារមានរូបរាងតូច T-50TH មិនអាចផ្ទុកគ្រាប់បែក ឬមីស៊ីលបានច្រើនដូចយន្តហោះចម្បាំងធុនធ្ងន់ (ដូចជា F-15 ឬ Su-30) បានទេ។ ដូច្នេះ វាមិនអាចបំពេញបេសកកម្មវាយលុកទ្រង់ទ្រាយធំបានយូរឡើយ។
ម្យ៉ាង ប្រសិនបើមិនមានការចាក់សាំងលើអាកាសឬបំពាក់ធុងសាំងបន្ថែមទេ ចម្ងាយប្រតិបត្តិការរបស់វាមានកម្រិត ដែលធ្វើឲ្យវាមិនសូវមានប្រសិទ្ធភាពសម្រាប់បេសកកម្មការពារដែនអាកាសរយៈចម្ងាយឆ្ងាយ។

លើសពីនេះ បើធៀបនឹងយន្តហោះចម្បាំងជួរមុខ ប្រព័ន្ធការពារខ្លួនពីការចាប់សញ្ញាមីស៊ីល (RWR/Countermeasures) របស់យន្តហោះនេះ គឺស្ថិតក្នុងកម្រិតមធ្យមប៉ុណ្ណោះ ដែលធ្វើឲ្យវាងាយរងគ្រោះនៅពេលប្រឈមមុខជាមួយប្រព័ន្ធការពារអាកាសទំនើបៗដូចជា S-300 ឬ S-400។
ទោះបី T-50TH របស់ថៃត្រូវបានធ្វើទំនើបកម្មដោយបំពាក់រ៉ាដា AN/APG-67 ឬកម្រិតប្រហាក់ប្រហែលក៏ដោយ ប៉ុន្តែវានៅតែមិនអាចមើលឃើញសត្រូវពីចម្ងាយបានដូចរ៉ាដាប្រភេទ AESA របស់យន្តហោះ F-16V ឬ F-35 ឡើយ។

យន្តហោះនេះប្រើប្រាស់ម៉ាស៊ីនតែមួយ (General Electric F404)។ នៅក្នុងសមរភូមិ ប្រសិនបើម៉ាស៊ីនមានបញ្ហាបច្ចេកទេស ឬរងការវាយប្រហារសូម្បីតែបន្តិចបន្តួច យន្តហោះនឹងត្រូវធ្លាក់ភ្លាមៗ ខុសពីយន្តហោះម៉ាស៊ីនពីរ (ដូចជា F-18 ឬ MiG-29) ដែលអាចហោះត្រឡប់មកមូលដ្ឋានវិញបានដោយប្រើម៉ាស៊ីនដែលនៅសល់។
អ្វីដែលគួរឲ្យកត់សម្គាល់គឺថា ដើមឡើយ T-50 ត្រូវបានរចនាឡើងជាចម្បងសម្រាប់ការហ្វឹកហាត់ប៉ុណ្ណោះ មិនមែនសម្រាប់ការចម្បាំងជួរមុខទេ។ ដូច្នេះ តួខ្លួននិងល្បឿនរបស់វា មិនអាចស៊ូទ្រាំនឹងការច្បាំងទ្រង់ទ្រាយធំនិងយូរអង្វែងបាននោះទេ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


