ព័ត៌មានអន្ដរជាតិ
អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤
ត្បិតតែឆ្នាំ២០២៥ បានឈានចូលមកប៉ុន្មានថ្ងៃហើយក៏ដោយ ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍ទី២ខែមករា គេហទំព័រ Unilad បានចេញផ្សាយអត្ថបទគួរឲ្យចាប់អារម្មណ៍មួយ ស្តីអំពីយន្តហោះដឹកអ្នកដំណើរមួយគ្រឿង ចាកចេញពីប្រទេសចិននៅថ្ងៃទី១ខែមករាឆ្នាំ២០២៥ ប៉ុន្តែបែរជាទៅដល់គោលដៅចុះចតក្នុងសហរដ្ឋអាមេរិក នៅថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៤ទៅវិញ។

យ៉ាងណាក្តី នេះមិនមែនជាអភូតហេតុអ្វីទេ ប៉ុន្តែវាគឺដោយសារតែភាពខុសគ្នានៃល្វែងម៉ោង រវាងចិននិងសហរដ្ឋអាមេរិក ពោលគឺពេលវេលានៅចិន ដើរលឿនជាងនៅអាមេរិក។
ជើងហោះហើរ 880 របស់ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific បានចាកចេញពីទីក្រុងហុងកុង នៅពាក់កណ្តាលអធ្រាត្រថ្ងៃទី១ខែមករាឆ្នាំ២០២៥ ហើយធ្វើដំណើរកាត់មហាសមុទ្រប៉ាស៊ីហ្វិក ដោយឆ្លងកាត់ខ្សែបន្ទាត់កាលបរិច្ឆេទអន្តរជាតិ (International Date Line) រួចក៏បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុង Los Angeles មុនម៉ោង៨:៣០នាទីយប់។
ដូច្នេះមានន័យថា អ្នកដំណើរមួយយន្តហោះនេះ បានធ្វើដំណើរត្រឡប់ទៅអតីតកាល ហើយមានឱកាសចូលរួមពិធីអបអរឆ្នាំថ្មីឆ្នាំសកលចំនួន២ដង។
នេះមិនមែនទើបលើកដំបូងឡើយ ដែលករណីបែបនេះកើតឡើង ពោលគឺកាលពីឆ្នាំ២០២៣ ជើងហោះហើរ UA858 របស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines ក៏ហោះចេញពីប្រទេសកូរ៉េខាងត្បូងក្នុងឆ្នាំ២០២៣ ប៉ុន្តែចុះចតនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២២ដែរ ដោយសារហេតុផលដូចគ្នានេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៣ តែចុះចតនៅឆ្នាំ២០២២
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


