Connect with us

ព័ត៌មានអន្ដរជាតិ

លោកពូទីន បង្ហាញសញ្ញាត្រៀមខ្លួនស្តារទំនាក់ទំនងជាមួយអឺរ៉ុប ឲ្យ​ដូចកម្រិតមុនសង្គ្រាមវិញ

បានផុស

នៅ

ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានថ្លែង​ថា ប្រទេសរុស្ស៊ីត្រៀមខ្លួនរួចជាស្រេចក្នុងការស្តារទំនាក់ទំនងការទូតជាមួយអឺរ៉ុប​ឲ្យ​វិលទៅរកកម្រិតដូចមុនពេលមានសង្គ្រាមវិញ បើបណ្តាប្រទេសនៅអឺរ៉ុបគោរពនូវផលប្រយោជន៍ជាតិ និងកង្វល់ផ្នែកសន្តិសុខរបស់រុស្ស៊ី។

លោក វ្ល៉ាឌីមៀរ ពូទីន (រូបថត៖​ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ Moscow Times ថ្លែងក្នុងពិធីទទួលសារតាំងឯកអគ្គរដ្ឋទូតបរទេសថ្មីនៅវិមានក្រឹមឡាំង​កាល​ពីថ្ងៃ​ទី​១៥​ខែ​មករា​ លោកពូទីន បានកត់សម្គាល់ថា ទំនាក់ទំនងផ្លូវការ ធុរកិច្ច និងកិច្ចការនយោបាយក្រៅប្រទេសនាពេលបច្ចុប្បន្នត្រូវបាន «បង្កក»។ លោកបានបង្ហាញក្តីសង្ឃឹមចំពោះការវិលត្រឡប់ទៅរក «កិច្ចសន្ទនាប្រកបដោយស្ថាបនា» ដោយលើកឡើងពីឫសគល់ប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏ជ្រាលជ្រៅរវាងរុស្ស៊ី និងទ្វីបអឺរ៉ុប។

ការលើកឡើងនេះ បានកើតឡើងចំពេលមានការប្រែប្រួលនៃវោហាសាស្ត្រពីសំណាក់មេដឹកនាំអឺរ៉ុបមួយចំនួន។ នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni កាលពីពេលថ្មីៗនេះបានផ្តល់យោបល់ថា ដល់ពេលដែលត្រូវចាប់ផ្តើមការសន្ទនាកម្រិតខ្ពស់ឡើងវិញ ខណៈដែលប្រធានាធិបតីបារាំង លោក Emmanuel Macron បានអំពាវនាវ​ឲ្យ​មានក្របខ័ណ្ឌថ្មីសម្រាប់ការចូលរួមដោយផ្ទាល់ជាមួយរុស្ស៊ី។

ការវិវត្តទាំងនេះឆ្លុះបញ្ចាំងពីក្តីបារម្ភដែលកំពុងកើនឡើងនៅទីក្រុងព្រុចសែល ខណៈ​សហភាពអឺរ៉ុបកំពុងត្រូវបានផាត់ចេញពីកិច្ចចរចាសន្តិភាព ដែលបច្ចុប្បន្នកំពុងគ្រប់គ្រងដោយវិមានក្រឹមឡាំង និងរដ្ឋបាលរបស់លោកត្រាំ។ ទោះជាយ៉ាងណាក៏ដោយ គណៈកម្មការអឺរ៉ុបនៅតែរក្សាជំហរប្រុងប្រយ័ត្ន ដោយបានបញ្ជាក់​កាល​ពី​ដើម​សប្ដាហ៍​នេះ​ថា ខ្លួនមិនទាន់ឃើញមានសញ្ញាច្បាស់លាស់ណាមួយពីលោកពូទីន អំពី​ការប្តេជ្ញាចិត្តពិតប្រាកដក្នុងការចរចានៅឡើយទេ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម