ព័ត៌មានអន្ដរជាតិ
សហភាពអឺរ៉ុប ថ្កោលទោសរុស្ស៊ីយ៉ាងខ្លាំង ដែលបើកការវាយប្រហារលើអ៊ុយក្រែនដ៏សាហាវ
ប្រទេសរុស្ស៊ី បានបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ុយក្រែនជាថ្មីកាលពីយប់ថ្ងៃអាទិត្យ ដោយបញ្ជូនដ្រូនរាប់រយគ្រឿងនិងបាញ់មីស៊ីលជិត ១០០គ្រាប់ បណ្តាលឱ្យមនុស្ស ៤នាក់បាត់បង់ជីវិត ខណៈជាង ១០០នាក់រងរបួស។
មេដឹកនាំនិងមន្ត្រីអឺរ៉ុប បានថ្កោលទោសយ៉ាងខ្លាំង ចំពោះរលកថ្មីនៃការវាយប្រហារដោយមីស៊ីលនិងដ្រូនរបស់រុស្ស៊ីនៅទូទាំងប្រទេសអ៊ុយក្រែន ដោយពណ៌នាថា ជាការកំណត់គោលដៅដោយចេតនាលើជនស៊ីវិល នាំឱ្យមានការកើនឡើងសង្គ្រាមបន្ថែមទៀត ខណៈអឺរ៉ុបបញ្ជាក់ជាថ្មីនូវការគាំទ្រផ្នែកយោធា និងកាទូតបន្តបន្ទាប់សម្រាប់ទីក្រុងកៀវ។ នេះបើយោងតាមភ្នាក់ងារសារព័ត៌មាន Anadolu ផ្សាយថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ។
លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការសហភាពអឺរ៉ុប លើកឡើងតាមបណ្តាញសង្គម X កាលពីថ្ងៃអាទិត្យថា៖ « ការវាយប្រហារទាំងនោះឆ្លុះបញ្ចាំងពីភាពឃោរឃៅ និងការមិនអើពើទាំងជីវិតមនុស្ស និងការចរចាសន្តិភាព។ ការគាំទ្របន្ថែមទៀតរបស់អឺរ៉ុបសម្រាប់ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនកំពុងត្រូវបានរៀបចំ។ ភេរវកម្មប្រឆាំងនឹងជនស៊ីវិលមិនមែនបញ្ជាក់ពីអំណាចទេ»។

មិនខុសគ្នាប៉ុន្មាន លោកស្រី Kaja Kallas ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុបថា ការវាយប្រហារទាំងនោះឆ្លុះបញ្ចាំងពីការផ្លាស់ប្តូររបស់រុស្ស៊ីឆ្ពោះទៅរកយុទ្ធសាស្ត្រភេរវកម្មប្រឆាំងនឹងអ៊ុយក្រែន។
លោកស្រីសរសេរលើបណ្តាញសង្គម X ថា៖ « ទាំងនោះគឺជាទង្វើភេរវកម្មដ៏គួរឱ្យស្អប់ខ្ពើម ក្នុងគោលបំណងសម្លាប់ជនស៊ីវិលឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន [… ] សប្តាហ៍ក្រោយ រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបនឹងពិភាក្សា ដើម្បីបង្កើនសម្ពាធអន្តរជាតិលើរុស្ស៊ី»។
ដោយឡែក ប្រធានាធិបតីបារាំង លោក Emmanuel Macron សរសេរលើបណ្តាញសង្គម X ថា៖ « បារាំងថ្កោលទោសការវាយប្រហារនោះ ជាពិសេសការប្រើប្រាស់មីស៊ីលផ្លោង Oreshnik មកលើទឹកដីអ៊ុយក្រែន»។
អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz និយាយថា៖ « ទីក្រុងប៊ែរឡាំងថ្កោលទោសយ៉ាងខ្លាំង ចំពោះការកើនឡើងនៃសង្រ្គមដោយមិនប្រុងប្រយ័ត្ន។ អាល្លឺម៉ង់នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះអធិបតេយ្យភាពអ៊ុយក្រែន»។
មិនតែប៉ុណ្ណោះក៏មានបណ្តាប្រទេសអឺរ៉ុបមួយចំនួនទៀតថ្កោលទោសស្រដៀងគ្នា ចំពោះរុស្ស៊ីប្រើមីស៊ីលនិងវាយប្រហារទ្រង់ទ្រាយធំនេះ៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


