ព័ត៌មានអន្ដរជាតិ
មហាអំណាចអឺរ៉ុបទាំង៥ ចាប់ផ្ដើមអភិវឌ្ឍប្រព័ន្ធការពារដ្រូនតម្លៃទាប យកគំរូតាមអ៊ុយក្រែន
ប្រទេសអឺរ៉ុបចំនួនប្រាំ រួមមាន បារាំង ប៉ូឡូញ អាល្លឺម៉ង់ ចក្រភពអង់គ្លេស និងអ៊ីតាលី (ក្រុមប្រទេស E5) បានប្រកាសដាក់ចេញនូវកម្មវិធីថ្មីមួយដែលមានឈ្មោះថា «LEAP» ដើម្បីអភិវឌ្ឍប្រព័ន្ធការពារដែនអាកាសតម្លៃទាប និងដ្រូនស្វ័យប្រវត្តិ។

យោងតាម Independent គំនិតផ្តួចផ្តើមដែលបានប្រកាសកាលពីថ្ងៃសុក្រទី២០ខែកុម្ភៈ នឹងទាញយកជំនាញពីសង្គ្រាមរយៈពេលបួនឆ្នាំនៅអ៊ុយក្រែន ដើម្បីពង្រឹងសន្តិសុខព្រំដែន រួមទាំងការបង្កើត «ជញ្ជាំងដ្រូន» សម្រាប់ស្ទាក់ចាប់ការឈ្លានពានតាមអាកាស។ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Luke Pollard បានបញ្ជាក់ថា អឺរ៉ុបត្រូវតែធ្វើឲ្យតម្លៃនៃប្រព័ន្ធការពារមានសមាមាត្រទៅនឹងតម្លៃនៃដ្រូនវាយប្រហារដែលមានតម្លៃថោក។
កិច្ចព្រមព្រៀងនេះផ្តោតលើការវិនិយោគរួមគ្នាលើការផលិត និងការទិញយកបច្ចេកវិទ្យាវាយប្រហារដោយដ្រូន និងប្រព័ន្ធការពារដែលប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)។ រដ្ឋមន្ត្រីការពារជាតិប៉ូឡូញ លោក Władysław Kosiniak-Kamysz បានលើកឡើងថា បច្ចេកវិទ្យាប្រយុទ្ធកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដូច្នេះអឺរ៉ុបត្រូវតែឆ្លើយតបឲ្យបានទាន់ពេលវេលា ជាពិសេសបន្ទាប់ពីព្រឹត្តិការណ៍ក្នុងខែកញ្ញាឆ្នាំ២០២៥ ដែលប៉ូឡូញត្រូវបង្ខំចិត្តប្រើប្រាស់យន្តហោះចម្បាំងតម្លៃរាប់លានដុល្លារ ដើម្បីដេញតាមដ្រូនតម្លៃត្រឹមតែរាប់ពាន់ដុល្លារ។
ការបង្កើនការចំណាយលើវិស័យការពារជាតិនេះ កើតឡើងចំពេលដែលមានភាពមិនច្បាស់លាស់នៃសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោកស្រី Kaja Kallas បានកត់សម្គាល់ថា សន្តិសុខរបស់អឺរ៉ុបកំពុងស្ថិតក្នុងភាពប្រកាសអាសន្នបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដោយសារការឈ្លានពានរបស់រុស្ស៊ី និងភាពតានតឹងក្នុងអង្គការ NATO បន្ទាប់ពីលោកត្រាំ បានរិះគន់សម្ព័ន្ធមិត្ត និងថែមទាំងបានគំរាមដណ្តើមយកដែនដី Greenland ទៀតផង។ កម្មវិធី LEAP ត្រូវបានគេរំពឹងថានឹងជួយឲ្យអឺរ៉ុបកាន់តែរឹងមាំនៅក្នុងក្របខ័ណ្ឌអង្គការ NATO៕
ប្រែសម្រួល៖ ឈាង
-
ចរាចរណ៍២ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ២ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសិក្សានៅពេលខាងមុខ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
កីឡា១ សប្តាហ៍ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា


