Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកជំនាញ​​​ថាមពលចិន​ ជំរុញឲ្យរដ្ឋាភិបាល​សង់​​បណ្តាញ​ថាមពល​បម្រុង​ក្រោមដី

បានផុស

នៅ

អ្នកជំនាញថាមពលចិន បាននិយាយថា ទីក្រុងប៉េកាំងត្រូវតែសាងសង់បណ្តាញ​​ថាម​ពល​ក្រោមដីនៅទូទាំងតំបន់ភាគខាងលិច​​​ ដើម្បីការពារ​​បណ្តា​ញ​​​ថាមពល និងការពារសន្តិសុខ​ជាតិសំខាន់ៗ ដោយធានាបាននូវថាមពល​បម្រុងរយៈពេលវែង ខណៈពេលដែលជំរុញសន្តិសុខជាតិ និងភាពធន់នៃវិបត្តិរយៈពេលវែងលើពិភពលោក។

ស្ថានីយវារីអគ្គិសនី Baihetan ស្ថិតនៅចន្លោះខេត្តយូណាន និងស៊ីឈួន នៅភាគនិរតីប្រទេសចិន។ (រូបថត៖ Xinhua)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តី​រាយការណ៍​​របស់​​ scmp លោក Zhang Shishu ប្រធានអ្នកជំនាញបច្ចេកទេសនៅក្រុមហ៊ុន Power Construction Corporation of China (PowerChina) ដែលជាក្រុមហ៊ុនថាមពល និងហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​ខ្នាត​​យក្ស​ គ្រប់គ្រងដោយរដ្ឋ បានអំពាវនាវឲ្យ​មាន​បណ្តាញ​​ថាមពល​សំខាន់ៗត្រូវបានបង្កប់យ៉ាងជ្រៅនៅក្រោមផ្ទៃផែនដីក្នុងកម្រិតដែលមានសុវត្ថិភាព។ ការរៀបចំនេះជួយឲ្យគម្រោងពិបាករកឃើញ និងមិនងាយ​រងផលប៉ះពាល់ពីការគំរាមកំហែងពីខាងក្រៅ ដោយហេតុនេះធ្វើអោយប្រសើរឡើងនូវសុវត្ថិភាពនៃហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។

នៅក្នុងអត្ថបទមួយសម្រាប់ព្រឹត្តិបត្រវិទ្យាសាស្ត្រចិន លោក Zhang បាននិយាយថា តំបន់ជាច្រើននៅក្នុងប្រទេសចិនមានលក្ខខណ្ឌសមស្រប​សម្រាប់​ការអភិវឌ្ឍបណ្តាញ​ថាមពល​ក្រោមដីទ្រង់ទ្រាយធំ។ ក្នុងចំណោមនោះ ទីតាំងយុទ្ធសាស្ត្រ​ដូចជា មជ្ឈមណ្ឌលវារីអគ្គិសនីនៅភាគនិរតី និង​​ទីតំាង​​ប្រេង និងឧស្ម័ននៅភាគពាយ័ព្យត្រូវបានចាត់ទុកថា ជាទីតាំងដ៏ល្អមួយ សម្រាប់កន្លែងក្រោមដីដើម្បីរក្សាទុកប្រេង ឧស្ម័នធម្មជាតិ និងលោហធាតុដ៏កម្រ។

អត្ថបទនេះបាននិយាយទៀតថា ការផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្រោមដី និងការសាងសង់ផ្លូវរូងក្រោមដីយុទ្ធសាស្ត្រដែលលាក់បាំងជាមួយនឹងប្រព័ន្ធបម្រុងទុក នឹងពង្រឹងការការពារជាតិ និងសន្តិសុខព្រំដែនយ៉ាងសំខាន់។ ជាពិសេស ថែមទាំងបង្កើនសមត្ថភាពក្នុងការរក្សាប្រតិបត្តិការសេដ្ឋកិច្ច នៅពេលដែលខ្សែសង្វាក់ផ្គត់ផ្គង់សកលត្រូវបានរំខានផងដែរ។

ការ​ផ្ដល់​យោបល់​របស់​ពួកគេ​កើតឡើង​ក្នុង​ពេល​ដែល​ចិន​ជំរុញ​ឲ្យ​រៀប​ចំ​​តំបន់​ដាច់ស្រយាល​ជា​យុទ្ធសាស្ត្រ និង​ការ​បម្រុង​សម្រាប់​ឧស្សាហកម្ម​សំខាន់ៗ​នៅ​តំបន់​ខាងក្នុង ដែល​ជា​ចលនា​មួយ​ដែល​ត្រូវគេ​មើល​ឃើញ​ថា​ មាន​សារៈសំខាន់​សម្រាប់​ទីក្រុង​ប៉េកាំង​ ដើម្បី​ទប់ទល់​នឹង​ភាព​ស្មុគស្មាញ​ពី​ខាងក្រៅ​ក្នុង​ពេល​មាន​ការ​ប្រកួតប្រជែង​កាន់តែ​ខ្លាំង​ជាមួយ​សហរដ្ឋអាមេរិក៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម