ព័ត៌មានអន្ដរជាតិ
អាមេរិកប្រកាសឲ្យ១០លានដុល្លារសម្រាប់ព័ត៌មានពីមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់
ក្រសួងការបរទេសអាមេរិក បានប្រកាសផ្តល់ប្រាក់រង្វាន់រហូតដល់១០លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅដល់ការកំណត់អត្តសញ្ញាណ ឬទីតាំងរបស់មេដឹកនាំសំខាន់ៗរបស់អ៊ីរ៉ង់ រួមទាំងមេដឹកនាំកំពូលថ្មីគឺលោក Mojtaba Khamenei ផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Anadolu កាលពីថ្ងៃទី១៣ខែមីនាឆ្នាំ២០២៦។

តាមរយៈកម្មវិធីផ្តល់រង្វាន់សម្រាប់យុត្តិធម៌ (Rewards for Justice) ទីក្រុងវ៉ាស៊ីនតោនបានកំណត់គោលដៅលើបុគ្គល ដែលបញ្ជានិងដឹកនាំកងកម្លាំង IRGC ដែលរងការចោទប្រកាន់ថាបានរៀបចំផែនការ និងវាយប្រហារនៅជុំវិញពិភពលោក។ បញ្ជីនេះក៏រួមមានលោក Ali Asghar Hejazi អនុប្រធានខុទ្ទកាល័យមេដឹកនាំកំពូល និងលោក Yahya Rahim Safavi ទីប្រឹក្សាយោធាជាន់ខ្ពស់ផងដែរ។
ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីលោក Pete Hegseth រដ្ឋមន្ត្រីការពារជាតិអាមេរិក បានលើកឡើងថា មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់បានរងរបួស ខណៈដែលអាមេរិក និងអ៊ីស្រាអែលបន្តការវាយប្រហារលើប្រទេសនេះ។ ភាពតានតឹងនៅមជ្ឈិមបូព៌ាបានផ្ទុះឡើងយ៉ាងខ្លាំង ចាប់តាំងពីការវាយប្រហាររួមគ្នារវាងអ៊ីស្រាអែល និងអាមេរិកកាលពីថ្ងៃទី២៨ខែកុម្ភៈ ដែលបានសម្លាប់មនុស្សប្រហែល ១៣០០នាក់ រួមទាំងអតីតមេដឹកនាំកំពូល Ali Khamenei។ ជាការសងសឹក ទីក្រុងតេហេរ៉ង់បានបាញ់បង្ហោះដ្រូន និងមីស៊ីលផ្ដោតលើអ៊ីស្រាអែល ហ្ស៊កដានី អ៊ីរ៉ាក់ និងបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រ ដែលបណ្តាលឲ្យមានអ្នកស្លាប់ និងខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ព្រមទាំងប៉ះពាល់ដល់ទីផ្សារសកល និងវិស័យអាកាសចរណ៍៕
ប្រែសម្រួល៖ ឈាង
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៥ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


