ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ប្រកាសថា ខ្លួនកំពុងសហការផ្នែកយោធាជាមួយរុស្ស៊ីនិងចិន
ស្របពេលសង្គ្រាមមជ្ឈិមបូព៌ា ឈានដល់សប្តាហ៍ទី៣ហើយនោះ ការច្បាំងគ្នានៅតែខ្លាំងក្លា ដោយមានការបាញ់តដៃគ្នាឥតឈប់សោះឡើយ ហើយឥឡូវនេះ ភាគីអ៊ីរ៉ង់ ប្រកាសថា ខ្លួនកំពុងមានកិច្ចសហការយោធាជាមួយរុស្ស៊ី និងចិន។

ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ MS NOW កាលពីថ្ងៃសៅរ៍ទី១៤ខែមីនាឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi និយាយថា ទីក្រុងតេហេរ៉ង់កំពុងមានកិច្ចសហប្រតិបត្តិការយោធាយ៉ាងជិតស្និទ្ធជាមួយទីក្រុងមូស្គូនិងប៉េកាំង។ រុស្ស៊ីនិងចិនថាជា «ដៃគូយុទ្ធសាស្ត្រ»។
យ៉ាងណា ដ្បិតមិនបានផ្ដល់ព័ត៌មានលម្អិតស៊ីជម្រៅក៏ដោយ ប៉ុន្តែលោកបញ្ជាក់ថា អ៊ីរ៉ង់ មានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយគ្នាទៅវិញទៅមក ហើយកិច្ចសហការនោះកំពុងបន្ត។ កិច្ចសហការនេះគ្របដណ្តប់លើវិស័យនយោបាយ សេដ្ឋកិច្ច និងយោធា។

ទោះបែបនេះ ប៉ុន្តែមិនទាន់មានការចេញមុខបកស្រាយឬពន្យល់អ្វីទេ ពីសំណាក់ភាគីរុស្ស៊ីនិងចិន។
ការអះអាងរបស់លោក Araghchi កើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មានមន្ទិលសង្ស័យថា មេដឹកនាំរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន កំពុងលបជួយអ៊ីរ៉ង់ស្ងាត់២។

នៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន Fox News លោកត្រាំ បានទម្លាយនូវការសង្ស័យរបស់លោកថា ពូទីន ប្រហែលជាកំពុងផ្តល់ជំនួយដល់អ៊ីរ៉ង់ ក្នុងសង្រ្គាមប្រឆាំងនឹងអាមេរិក និងអ៊ីស្រាអែល។ ការដែលទីក្រុងមូស្គូសម្រេចចិត្តជួយទីក្រុងតេហេរ៉ង់បែបនេះ អាចជាការសងសឹកទៅនឹងការដែលអាមេរិកបន្តគាំទ្រប្រទេសអ៊ុយក្រែន។ លោកត្រាំ និយាយថា៖ «ខ្ញុំគិតថា ពូទីន ប្រហែលជាកំពុងជួយពួកគេបន្តិចបន្តួច… ហើយគាត់ប្រហែលជាគិតថា យើងក៏កំពុងជួយអ៊ុយក្រែនដូចគ្នា»។
ទោះបីជាបេសកជនពិសេសអាមេរិក លោក Steve Witkoff បានបញ្ជាក់ថា មន្ត្រីរុស្ស៊ីទើបតែបានបដិសេធរឿងចែករំលែកព័ត៌មានសម្ងាត់ជាមួយអ៊ីរ៉ង់ក៏ដោយ ក៏លោកត្រាំបានចាត់ទុកស្ថានភាពនេះថាជា «វដ្តនៃការប្រកួតប្រជែងសម្ព័ន្ធមិត្ត» រវាងមហាអំណាចពិភពលោក ដែលមានរុស្ស៊ី និងចិននៅពីក្រោយ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២២ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


