ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល បដិសេធការវិលត្រឡប់របស់ប្រជាជនលីបង់ ទៅភូមិឋានជិតតំបន់ព្រំដែន ទោះបីមានបទឈប់បាញ់
កងទ័ពអ៊ីស្រាអែល កាលពីថ្ងៃចន្ទទី២០មេសា បានបដិសេធការវិលត្រឡប់ទៅកាន់លំនៅឋាននៅជិតតំបន់ព្រំដែន និងភូមិមួយចំនួន របស់ប្រជាជនលីបង់នៅភាគីខាងត្បូង ដោយលើកឡើងពីសកម្មភាពយោធាដែលបង្កហានិភ័យនៃជម្លោះ ទោះបីជាមានបទឈប់បាញ់ក៏ដោយ។

នៅក្នុងការបង្ហោះមួយនៅលើបណ្តាញផ្សព្វផ្សាយសង្គម X អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Avichay Adraee បាននិយាយថា ជនស៊ីវិលត្រូវបាន «ហាមឃាត់មិនឲ្យធ្វើដំណើរទៅភាគខាងត្បូង» នៃខ្សែបន្ទាត់មួយដែលគ្របដណ្តប់ភូមិជាច្រើន និងតំបន់ជុំវិញ ដោយរាយបញ្ជីទីតាំងជាច្រើននៅទូទាំងភាគខាងត្បូងប្រទេសលីបង់។
លោក ក៏បានព្រមានប្រជាជនកុំឲ្យចូលទៅជិតទន្លេ Litani ជ្រលងភ្នំ Salhani និងតំបន់ Slouq ដោយលើកផែនទីដែលបានបោះពុម្ពផ្សាយបង្ហាញពីភូមិចំនួន ២១ មានទីតាំងនៅក្នុងតំបន់ហាមឃាត់ រួមជាមួយនឹងភូមិជាង ៥០ ផ្សេងទៀត ដែលប្រជាជនមិនគួរវិលត្រឡប់ទៅទីនោះវិញឡើយ។
អ្នកនាំពាក្យយោធាបានបញ្ចាក់ទៀតថា កងកម្លាំងនៅតែរក្សាវត្តមានរបស់ខ្លួននៅភាគខាងត្បូងប្រទេសលីបង់ ដើម្បីដោះស្រាយសកម្មភាពដែលពួកគេចាត់ទុកថាគំរាមកំហែងពីក្រុមហេសបូឡា។ នេះបើយោងតាមការចុះផ្សាយទីភ្នាក់ងារសារព័ត៌មាន Anadolu របស់តួកគី ។
ចាប់តាំងពីថ្ងៃទី២ ខែមីនាមក អ៊ីស្រាអែលបានធ្វើការវាយលុកនៅក្នុងប្រទេសលីបង់ ដែលបានសម្លាប់មនុស្សប្រហែល ២,៣០០ នាក់ របួសជាង ៧,៥០០ នាក់ និងបានធ្វើឲ្យមនុស្សជាង ១ លាននាក់ផ្លាស់ទីលំនៅ នេះបើយោងតាមអាជ្ញាធរលីបង់ចេញការបញ្ចាក់។
បទឈប់បាញ់រយៈពេល ១០ថ្ងៃ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកបានចូលជាធរមាន ដែលរួមចំណែកដល់ការកាត់បន្ថយការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងហេសបូឡា ដែលជាកងកម្លាំងគាំទ្រដោយអ៊ីរ៉ង់។ ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពនៅតែផុយស្រួយ ខណៈដែលភាគីទាំងពីរបន្តរក្សាជំហរដ៏រឹងមាំ។ ហេសបូឡាបញ្ជាក់ថា ខ្លួននៅតែរក្សាសិទ្ធិក្នុងការប្រឆាំងនឹងវត្តមានយោធារបស់អ៊ីស្រាអែល៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


