ព័ត៌មានអន្ដរជាតិ
CNN៖ ឃ្លាំងអាវុធធំៗអាមេរិកស្រកចុះជិត៥០% ក្រោយសង្គ្រាមជាមួយអ៊ីរ៉ង់
យោងតាមការវាយតម្លៃផ្ទៃក្នុងរបស់ក្រសួងការពារជាតិអាមេរិក និងការវិភាគពីអ្នកជំនាញ ដែលត្រូវបានយកទៅចុះផ្សាយដោយសារព័ត៌មាន CNN កាលពីថ្ងៃទី២១ខែមេសាឆ្នាំ២០២៦ កងទ័ពអាមេរិកកំពុងធ្លាក់ចូលក្នុងស្ថានភាពប្រកាសអាសន្ន ដោយសារឃ្លាំងគ្រាប់មីស៊ីលសំខាន់ៗបានស្រកចុះយ៉ាងខ្លាំងក្នុងអំឡុងពេលសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់។

ស្ថានភាពនេះបានបង្កើតឲ្យមាន «ហានិភ័យក្នុងរយៈពេលខ្លី» ដែលអាមេរិកអាចនឹងខ្វះខាតគ្រាប់រំសេវសម្រាប់ប្រើប្រាស់ ប្រសិនបើមានជម្លោះថ្មីណាមួយផ្ទុះឡើងក្នុងពេលឆាប់ៗខាងមុខ ជាពិសេសគឺការត្រៀមខ្លួនទប់ទល់នឹងមហាអំណាចដូចជាប្រទេសចិនជាដើម។
ក្នុងរយៈពេលត្រឹមតែ៧សប្តាហ៍នៃសង្គ្រាមកន្លងទៅនេះ អាមេរិកបានបាញ់ប្រើប្រាស់អស់នូវប្រភេទគ្រាប់មីស៊ីលវាយប្រហាររហូតដល់ ៤៥% និងគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធការពារ THAAD ជិតពាក់កណ្តាលនៃស្តុកដែលមានស្រាប់។ មិនតែប៉ុណ្ណោះ គ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធការពារអាកាស Patriot ដែលជាខែលការពារដ៏សំខាន់ ក៏ត្រូវបានប្រើប្រាស់អស់ជិត ៥០% ផងដែរ។ ដ្បិតមន្ទីរបញ្ចកោណបានចុះកិច្ចសន្យាពង្រីកការផលិតបន្ថែមមែន ប៉ុន្តែអ្នកជំនាញបានព្រមានថា គេត្រូវចំណាយពេលពី៣ទៅ៥ឆ្នាំ ទើបអាចផលិតគ្រាប់ទាំងនោះមកបំពេញក្នុងស្តុកឲ្យបានដូចដើមវិញ។
អ្នកវិភាគបានលើកឡើងថា បច្ចុប្បន្នអាមេរិកនៅតែមានគ្រាប់បែក និងមីស៊ីលគ្រប់គ្រាន់សម្រាប់បន្តប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ ទោះកិច្ចព្រមព្រៀងឈប់បាញ់ត្រូវរលាយក៏ដោយ តែចំនួនគ្រាប់ដែលនៅសេសសល់មិនមានកម្រិតខ្ពស់គ្រប់គ្រាន់សម្រាប់ប្រឈមមុខនឹងសង្គ្រាមទ្រង់ទ្រាយធំជាមួយប្រទេសចិនឡើយ។ នេះគឺជាចន្លោះប្រហោងដ៏គ្រោះថ្នាក់មួយនៅតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលអាចត្រូវចំណាយពេលច្រើនឆ្នាំដើម្បីស្ដារឡើងវិញ។
ផ្ទុយទៅវិញ លោកប្រធានាធិបតី ដូណាល់ ត្រាំ ហាក់ដូចជាបានបង្ហាញភាពជឿជាក់ថា សហរដ្ឋអាមេរិកមិនមានការខ្វះខាតអាវុធឡើយ ទោះបីជាលោកបានស្នើសុំកញ្ចប់ថវិកាបន្ថែមសម្រាប់ទិញគ្រាប់មីស៊ីលក៏ដោយ។ លោកបានបញ្ជាក់ថា ការស្នើសុំថវិកាបន្ថែមនេះ គឺដើម្បីធានាថាអាមេរិកនៅតែស្ថិតក្នុងចំណុចកំពូលជានិច្ច។ យ៉ាងណាមិញ សមាជិកសភាខាងគណបក្សប្រជាធិបតេយ្យបានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ដោយលើកឡើងថា ខណៈដែលអ៊ីរ៉ង់មានសមត្ថភាពផលិតដ្រូន និងមីស៊ីលបានយ៉ាងច្រើន សំណួរដ៏សំខាន់នោះគឺថា តើអាមេរិកនឹងអាចទៅរកគ្រាប់មីស៊ីលការពារអាកាសពីណាមកបំពេញបន្ថែមឲ្យទាន់ពេលវេលា បើសង្គ្រាមនៅតែបន្តអូសបន្លាយបែបនេះ?
ប្រែសម្រួល៖ ឈាង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


