ព័ត៌មានអន្ដរជាតិ
ត្រាំ ចង់ឃើញ ពូទីន មកប្រជុំ G20 នៅ Miami ចុងឆ្នាំនេះ
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកពិតជាចង់ឃើញមេដឹកនាំរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន មកទីក្រុង Miami ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូល G20 នៅចុងឆ្នាំនេះណាស់។

និយាយដោយឥតលាក់លៀម ប្រមុខសេតវិមានប្រាប់ទៅអ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ទី២៣ខែមេសាឆ្នាំ២០២៦ និងផ្សាយបន្តដោយ RT ថា៖ «ខ្ញុំមិនទាន់ដឹងអ្វីទាំងអស់អំពីការអញ្ជើញជាផ្លូវការណាមួយនៅឡើយទេ ប៉ុន្តែ ប្រសិនបើពូទីនមកមែន វានឹងក្លាយជារឿងដ៏ល្អបំផុត។ តាមទស្សនៈខ្ញុំ យើងត្រូវតែនិយាយជាមួយមនុស្សគ្រប់គ្នា។ ខ្ញុំមិនមែនជាប្រភេទមនុស្ស ដែលនិយាយថា អូ! កុំទៅនិយាយជាមួយគាត់អី នោះឡើយ»។
យ៉ាងណា ប្រធានាធិបតីអាមេរិក បង្ហើបថា លោកសង្ស័យថា ប្រមុខវិមានក្រឹមឡាំង ប្រហែលជាមិនមកនោះទេ។
ជុំវិញរឿងនេះដែរ ភាគីរុស្ស៊ី ប្រកាសថា ខ្លួនពិតជាបានទទួលការអញ្ជើញរួចហើយមែន ឲ្យទៅចូលរួមកិច្ចប្រជុំកម្រិតខ្ពស់នៅរដ្ឋ Florida ប៉ុន្តែខ្លួនមិនទាន់សម្រេចចិត្តទេថា តើនឹងបញ្ជូននរណាទៅ ឬត្រូវចូលរួមដែរឬក៏អត់។

សូមជម្រាបថា កិច្ចប្រជុំ G20 គ្រោងប្រព្រឹត្តធ្វើឡើងក្នុងទីក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិក នៅថ្ងៃទី១៤-១៥ខែធ្នូឆ្នាំ២០២៦ នៅរមណីយដ្ឋានវាយកូនហ្គោលផ្ទាល់ខ្លួនរបស់លោកត្រាំ គឺ Trump National Doral។
ប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានបញ្ជាក់យ៉ាងច្បាស់ថា លោកចង់ឲ្យកិច្ចប្រជុំនេះ ក្លាយជាវេទិកាសម្រាប់ដោះស្រាយជម្លោះធំៗលើពិភពលោក។
ចំពោះប្រធានាធិបតីរុស្ស៊ី, លោក ពូទីន មិនបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល G20 ដោយផ្ទាល់នោះទេ ចាប់តាំងពីឆ្នាំ ២០១៩ មក ដោយដំបូងឡើយគឺដោយសារតែបញ្ហាមហន្តរាយជំងឺរាតត្បាតកូវីដ-១៩ ហើយក្រោយមកទៀត គឺចំពេលមានផលវិបាកដែលបណ្ដាលមកពីសង្គ្រាមនៅអ៊ុយក្រែនក្នុងឆ្នាំ ២០២២៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


