ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់ ចំអក អាមេរិក ថា ត្រូវអ៊ីរ៉ង់ ធ្វើឲ្យអាម៉ាស់មុខ និង កំពុងផុងខ្លួនក្នុងសង្គ្រាម ដែលគ្មានគោលដៅ ច្បាស់លាស់
ជាការចំអកទៅទីក្រុងវ៉ាស៊ីនតោន, អធិការបតីអាល្លឺម៉ង់ បានរិះគន់សហរដ្ឋអាមេរិកថា កំពុងផុងខ្លួនក្នុងសង្គ្រាម ដែលគ្មានគោលដៅច្បាស់លាស់ ហើយកំពុងអាម៉ាស់មុខ ដោយសារអ៊ីរ៉ង់។ នេះបើតាមការផ្សាយរបស់ CNN នៅថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦។

ក្នុងដំណើរទស្សនកិច្ចទៅកាន់សាលារៀនមួយ នៅទីក្រុង Marsberg កណ្តាលប្រទេសអាល្លឺម៉ង់ លោក Friedrich Merz និយាយថា៖ តាមពិតអ៊ីរ៉ង់ក៏មានអ្នកជំនាញខាងចរចាដែរ ប៉ុន្តែពួកគេមិនទៅចរចានៅប៉ាគីស្ថាន ដោយឲ្យគណៈប្រតិភូអាមេរិក ទៅទីក្រុងអ៊ីស្លាម៉ាបាដ តែឯង ដោយចាកចេញមកវិញ ដោយគ្មានលទ្ធផលអ្វីទាំងអស់។ អ៊ីរ៉ង់ កំពុងធ្វើឲ្យអាមេរិក អាម៉ាស់មុខ។
ស្របពេលជាមួយគ្នានោះដែរ លោក Merz បានរិះគន់យុទ្ធសាស្រ្តរបស់អាមេរិក ដែលកំពុងធ្វើសង្គ្រាម ដោយគ្មានគោលដៅច្បាស់លាស់ ដូចកាលសង្គ្រាមអ៊ីរ៉ាក់និងអាហ្វហ្គានីស្ថានដែរ ពោលគឺទីក្រុងវ៉ាស៊ីនតោន ត្រូវជាប់ផុងលង់ខ្លួន មិនដឹងត្រូវដកថយវិញ ដោយរបៀបណា។
លោក Merz ប្រាប់ទៅសិស្សានុសិស្សថា៖ «រឿងរ៉ាវទាំងមូល គឺខ្វះការពិចារណាឲ្យបានល្អិតល្អន់។ មកទល់ពេលនេះ ខ្ញុំមិនទាន់ឃើញថា តើអាមេរិក កំពុងជ្រើសរើស យុទ្ធសាស្ត្រដកថយបែបណា នោះទេ»។

នេះមិនមែនទើបលើកដំបូងឡើយ ដែលទីក្រុងបែរឡាំង ប្រើវោហារស័ព្ទ វាយប្រហារសហរដ្ឋអាមេរិក ជុំវិញសង្គ្រាមមជ្ឈិមបូព៌ា។ ជាក់ស្តែង កាលពីខែមុន លោក Merz ក៏ប្រកាសជាសាធារណៈដែរថា អាល្លឺម៉ង់នឹងមិនចូលរួម ក្នុងសង្គ្រាមនៅអ៊ីរ៉ង់ដាច់ខាត ព្រោះតែសង្គ្រាមនេះ គ្មានមូលដ្ឋានច្បាប់។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងបែរឡាំង អធិការបតីអាល្លឺម៉ង់ និយាយថា៖ «យើងខ្វះការអនុម័តពីអង្គការសហប្រជាជាតិ សហភាពអឺរ៉ុបឬក៏ អង្គការណាតូ ដែលទាមទារស្ថិតនៅក្រោមច្បាប់ជាមូលដ្ឋាន»។
មិនត្រឹមប៉ុណ្ណឹង ប្រមុខដឹកនាំរដ្ឋាភិបាលអាល្លឺម៉ង់ និយាយថា អំពើប្រទូសរ៉ាសដែលកំពុងកើនឡើង នឹងបង្កហានិភ័យកាន់តែធំចំពោះតំបន់ ដែលរហូតមកដល់ពេលនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


