ព័ត៌មានអន្ដរជាតិ
អាមេរិក ប្រាប់ UN ថា បើចង់ឲ្យខ្លួនសងលុយ ត្រូវធ្វើតាមលក្ខខណ្ឌមួយចំនួនសិន!
រឿងរ៉ាវដ៏ក្តៅគគុកមួយបានផ្ទុះឡើងនៅក្នុងស្ថាប័នកំពូលរបស់ពិភពលោក គឺអង្គការសហប្រជាជាតិ បន្ទាប់ពីសហរដ្ឋអាមេរិក បានប្រកាសផ្អាកការផ្តល់ថវិកាចំនួនរាប់ពាន់លានដុល្លារ ដែលខ្លួនជំពាក់ ដោយដាក់ជំនួសមកវិញនូវលក្ខខណ្ឌកំណែទម្រង់មួយចំនួន។

យោងតាមរបាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន Devex និងត្រូវបានចុះផ្សាយបន្តដោយ Reuters នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ អាមេរិកបានផ្ញើសារសំខាន់ៗចំនួនពីរ ដោយបញ្ជាក់យ៉ាងច្បាស់ថា បើចង់ឲ្យអាមេរិកបញ្ចេញកញ្ចប់ថវិកានេះ លុះត្រាតែអង្គការសហប្រជាជាតិព្រមធ្វើតាមការទាមទារចំនួន ៩ចំណុច ដែលសុទ្ធសឹងតែជាការកាត់បន្ថយការចំណាយខ្ជះខ្ជាយ និងការទប់ស្កាត់ឥទ្ធិពលរបស់ប្រទេសចិន។
នៅក្នុងចំណោមលក្ខខណ្ឌទាំងនោះ អាមេរិកបានសង្កត់ធ្ងន់ទៅលើការរៀបចំប្រព័ន្ធប្រាក់សោធននិវត្តន៍ឡើងវិញ និងការបញ្ឈប់ការធ្វើដំណើរតាមយន្តហោះថ្នាក់អាជីវកម្ម (Business Class) សម្រាប់មន្ត្រីជាន់ខ្ពស់ និងមធ្យម ដែលធ្លាប់តែចាយវាយប្រាក់យ៉ាងច្រើន លើការធ្វើដំណើរឆ្ងាយៗ។ មិនត្រឹមតែប៉ុណ្ណោះ អាមេរិកក៏ចង់ឲ្យមានការកាត់បន្ថយចំនួនមន្ត្រីជាន់ខ្ពស់ ដែលលើសតម្រូវការ និងកាត់បន្ថយថវិកាចំនួន ១០ភាគរយ លើបេសកកម្មរក្សាសន្តិភាពណា ដែលយូរឆ្នាំហើយតែមិនមានប្រសិទ្ធភាព។ បន្ថែមពីនោះ គឺអាមេរិកចង់រារាំងមិនឲ្យប្រទេសចិនបញ្ចូលលុយរាប់សិបលានដុល្លារក្នុងមួយឆ្នាំៗ ទៅក្នុងមូលនិធិពិសេសមួយ នៅក្នុងការិយាល័យអគ្គលេខាធិការ ដែលអាមេរិកមើលឃើញថាជាយុទ្ធសាស្ត្រពង្រីកអំណាចរបស់ចិននៅក្នុងស្ថាប័ននេះ។
ទោះបីជាយ៉ាងណាក៏ដោយ ខាងភាគីអង្គការសហប្រជាជាតិ បានចេញមកឆ្លើយតបវិញ តាមរយៈអ្នកនាំពាក្យលោក Stephane Dujarric ដោយបញ្ជាក់ថា ការបង់វិភាគទានរបស់សហរដ្ឋអាមេរិក ក៏ដូចជាប្រទេសសមាជិកដទៃទៀត គឺជាកាតព្វកិច្ច ដែលត្រូវធ្វើតាមសន្ធិសញ្ញាអន្តរជាតិ។ លោកបានបន្ថែមថា អគ្គលេខាធិការលោក Antonio Guterres កំពុងតែខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការធ្វើកំណែទម្រង់ស្ថាប័ននេះ ឲ្យកាន់តែមានប្រសិទ្ធភាពរួចទៅហើយ ប៉ុន្តែរឿងនេះក៏ត្រូវការការចូលរួមសម្រេចចិត្ត ពីប្រទេសសមាជិកទាំងអស់ផងដែរ ដើម្បីឲ្យការប្រើប្រាស់ធនធានបានចំគោលដៅបំផុត។
ស្ថានភាពហិរញ្ញវត្ថុ របស់អង្គការសហប្រជាជាតិនៅពេលនេះ កំពុងស្ថិតក្នុងភាពប្រកាសអាសន្ន ដោយលោក Guterres កាលពីដើមឆ្នាំ ធ្លាប់បានព្រមានថា ស្ថាប័ននេះអាចនឹងប្រឈមនឹងការដួលរលំផ្នែកហិរញ្ញវត្ថុ ដោយសារតែសមាជិកមិនព្រមបង់ថ្លៃសេវា។ គិតត្រឹមដើមខែកុម្ភៈ សហរដ្ឋអាមេរិកជំពាក់ប្រាក់ក្នុងកញ្ចប់ថវិកាធម្មតាចំនួនជាង ២ពាន់លានដុល្លារ ដែលស្មើនឹង ៩៥ភាគរយនៃបំណុលសរុប ដែលប្រទេសជុំវិញពិភពលោកជំពាក់អង្គការនេះ។ ក្រៅពីនេះ នៅមានបំណុលសម្រាប់បេសកកម្មរក្សាសន្តិភាព និងតុលាការអន្តរជាតិជិត ២,៥ពាន់លានដុល្លារទៀត ខណៈដែលរហូតមកដល់ពេលនេះ អាមេរិកទើបតែបានបង់ប្រាក់ប្រហែល ១៦០លានដុល្លារប៉ុណ្ណោះ ក្នុងចំណោមបំណុលសរុបជាង ៤ពាន់លានដុល្លារ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១៥ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ


