ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ប្រកាស មិនចុះញ៉មដាច់ខាត ទោះលោក ត្រាំ បិទខ្ទប់ផ្លូវទឹក យូរយ៉ាងណាក៏ដោយ
ឆ្លើយតបទៅលោក ដូណាល់ ត្រាំ ដែលប្រកាន់ជំហម៉ឺងម៉ាត់ ពង្រីកការបិទខ្ទប់ផ្លូវទឹកអ៊ីរ៉ង់, ទីក្រុងតេហេរ៉ង់ បានប្រកាសក្តែងៗថា ខ្លួនមិនចុះញ៉មដាច់ខាត ចំពោះវិធានការរបស់អាមេរិក នេះ។

សារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRIB បានដកស្រង់សម្តីទីប្រឹក្សាកំពូល នៃយោធាអ៊ីរ៉ង់លោក Mohsen Rezaei ដែលថ្លែងក្នុងបទសម្ភាសមួយ ផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២៦ ថា៖ «បើការបិទខ្ទប់នៅតែបន្ត អ៊ីរ៉ង់នឹងឆ្លើយតបហើយ។ ទីក្រុងតេហេរ៉ង់ មិនចុះញ៉មដាច់ខាត ទោះអាមេរិក ពង្រីកការបិទខ្ទប់ ផ្លូវទឹកយូរយ៉ាងណាក៏ដោយ»។
លោកអះអាងថា ការបិទផ្លូវទឹកបែបនេះ គ្មានសម្រេចបានលទ្ធផលអ្វីនោះទេ។ មហាសមុទ្រឥណ្ឌា មានវិសាលភាពធំធេងណាស់ ហើយទីក្រុងតេហេរ៉ង់ អាចឆ្លងកាត់វាបានយ៉ាងងាយស្រួល។ អ៊ីរ៉ង់ ធ្វើរឿងនេះរួចរាល់អស់ទៅហើយ។

សេចក្តីប្រកាសនេះ កើតឡើង បន្ទាប់ពីលោកត្រាំ បង្ហើបថា នឹងពង្រីកការបិទខ្ទប់ ផ្លូវទឹកអ៊ីរ៉ង់ ដើម្បីដាក់សម្ពាធទីក្រុងតេហេរ៉ង់ ឲ្យវិលមកកាន់តុចរចាវិញ។
លោកបង្គាប់ឲ្យមន្ត្រីទាំងឡាយ រៀបចំផែនការសម្រាប់ «ការបិទខ្ទប់រយៈពេលវែង» លើកំពង់ផែអ៊ីរ៉ង់ បន្ទាប់ពីកិច្ចចរចាសន្តិភាព មិនទទួលបានលទ្ធផល ដោយលោកជឿថា ការប្រើសម្ពាធសេដ្ឋកិច្ចតាមផ្លូវទឹក គឺមានប្រសិទ្ធភាព ជាងការវាយប្រហារតាមអាកាស។
រឿងនោះទៀតសោត កើតឡើង ក្រោយពេល ប្រធានាធិបតីអាមេរិក បដិសេធសំណើចុងក្រោយរបស់អ៊ីរ៉ង់ ក្នុងការបើកច្រក Hormuz ឡើងវិញ ដោយសារសំណើនោះ មិនបានដាក់បញ្ចូល ការជជែកគ្នាលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


