ព័ត៌មានអន្ដរជាតិ
ត្រាំ ឲ្យសម្ព័ន្ធមិត្ត បង្កើតសម្ព័ន្ធភាពថ្មីមួយ ជួយគ្នាដោះស្រាយវិបត្តិនៅច្រកសមុទ្រហ័រមូស
ខណៈដែលការធ្វើចរាចរណ៍តាមកប៉ាល់ដឹកជញ្ជូននៅច្រកសមុទ្រហ័រមូស នៅតែបន្តជាប់គាំង ដោយសារជម្លោះរវាងអាមេរិក និងអ៊ីរ៉ង់ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានចាប់ផ្ដើមស្វែងរកការគាំទ្រពីអន្តរជាតិ ដើម្បីបង្កើតសម្ព័ន្ធភាពថ្មីមួយ ក្នុងការបើកផ្លូវទឹកដ៏សំខាន់នេះឡើងវិញ។

យោងតាមការចុះផ្សាយរបស់ TRT World នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ វ៉ាស៊ីនតោនបានណែនាំឲ្យអ្នកការទូតរបស់ខ្លួន នៅតាមបណ្ដាប្រទេសនានា ជំរុញឲ្យរដ្ឋាភិបាលបរទេសចូលរួមក្នុងសម្ព័ន្ធភាពមួយ ដែលមានឈ្មោះថា «Maritime Freedom Construct» ឬហៅថា «រចនាសម្ព័ន្ធសេរីភាពនាវាចរណ៍»។
គោលបំណងធំនៃសម្ព័ន្ធភាពថ្មីនេះ គឺដើម្បីសម្របសម្រួលការចែករំលែកព័ត៌មានសម្ងាត់ ពង្រឹងកិច្ចប្រឹងប្រែងផ្នែកការទូត និងការអនុវត្តទណ្ឌកម្មផ្សេងៗ សំដៅធ្វើយ៉ាងណាឲ្យច្រកសមុទ្រនេះ អាចដំណើរការបានធម្មតាវិញ។ នៅក្នុងសារលិខិតផ្ទៃក្នុងរបស់ក្រសួងការបរទេសអាមេរិក បានបញ្ជាក់យ៉ាងច្បាស់ទៅកាន់បណ្ដាប្រទេសជាមិត្តថា ការចូលរួមរបស់ពួកគេ នឹងជួយពង្រឹងសមត្ថភាពរួមគ្នា ក្នុងការស្ដារសេរីភាពនៃការធ្វើនាវាចរណ៍ និងការពារសេដ្ឋកិច្ចពិភពលោកទាំងមូល។ មន្ត្រីជាន់ខ្ពស់ម្នាក់របស់រដ្ឋបាលលោក ត្រាំ ក៏បានបញ្ជាក់ដែរថា គំនិតផ្ដួចផ្ដើមនេះ គឺជាជម្រើសមួយ ក្នុងចំណោមជម្រើសការទូតជាច្រើន ដែលលោកប្រធានាធិបតីកំពុងមាននៅក្នុងដៃ។
ការប្រកាសបង្កើតសម្ព័ន្ធភាពនេះ បានកើតឡើងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីលោក ដូណាល់ ត្រាំ បានអះអាងនៅលើបណ្ដាញសង្គមថា ច្រកសមុទ្រនេះ បានបើកចំហទាំងស្រុងសម្រាប់អាជីវកម្ម ប៉ុន្តែការពិតជាក់ស្ដែង ការដឹកជញ្ជូនតាមកប៉ាល់នៅតែមិនទាន់អាចដំណើរការទៅមុខរួចនៅឡើយ។ ភាពជាប់គាំងនេះ បណ្ដាលមកពីភាគីទាំងសងខាង ដោយខាងអ៊ីរ៉ង់ព្យាយាមដាក់មីន និងវាយប្រហារលើនាវាទាំងឡាយណា ដែលឆ្លងកាត់ដោយគ្មានការអនុញ្ញាតពីខ្លួន ចំណែកឯខាងអាមេរិកវិញ ក៏បានដាក់ពង្រាយកម្លាំងបិទខ្ទប់រាល់នាវា ដែលធ្វើដំណើរចេញចូលកំពង់ផែរបស់អ៊ីរ៉ង់ដូចគ្នា។
បច្ចុប្បន្ន ជោគវាសនានៃច្រកសមុទ្រហ័រមូស បានក្លាយជាចំណុចចម្រូងចម្រាសបំផុត នៅក្នុងការចរចាសន្តិភាព ដែលកំពុងជាប់គាំង។ លោក ត្រាំ ថែមទាំងបានប្រាប់ទៅកាន់ក្រុមការងាររបស់លោកកាលពីថ្ងៃចន្ទថា ឲ្យត្រៀមលក្ខណៈសម្រាប់ការបិទខ្ទប់ផ្លូវទឹកនេះក្នុងរយៈពេលវែង បន្តទៅទៀត រហូតទាល់តែប្រទេសអ៊ីរ៉ង់យល់ព្រមបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនជាដាច់ខាត៕

ប្រែសម្រួល៖ ឈាង
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២១ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


