Connect with us

ព័ត៌មានអន្ដរជាតិ

២៤ម៉ោងចុងក្រោយ អ៊ីស្រាអែល សម្លាប់មនុស្ស ៤១នាក់ នៅ លីបង់ ទោះមានបទឈប់បាញ់

បានផុស

នៅ

ទោះមានបទឈប់បាញ់ ក៏អ៊ីស្រាអែល មិនញញើតដែរ ដោយនៅតែបន្តវាយប្រហារលើប្រទេសលីបង់ ពោលគឺក្នុងរយៈពេលត្រឹម ២៤ម៉ោងចុងក្រោយ កងកម្លាំង IDF បានវាយប្រហារអាកាស សម្លាប់មនុស្សជាង ៤០នាក់បន្ថែមទៀត។

(រូប៖ Reuters)

តាមការផ្សាយរបស់ Al Jazeera ដែលដកស្រង់ទិន្នន័យពីក្រសួងសុខាភិបាលលីបង់, នៅថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦ អ៊ីស្រាអែល បានបើកការវាយប្រហារអាកាស ទូទាំងប្រទេសលីបង់ ផ្តាច់ជីវិតមនុស្សចំនួន ៤១នាក់ ទាំងដែលបទឈប់បាញ់ ចូលជាធរមាននៅឡើយ។ 

តួលេខចុងក្រោយនេះ ធ្វើឲ្យចំនួនមនុស្សស្លាប់សរុប ចាប់តាំងពីអ៊ីស្រាអែល ផ្តើមប្រតិបត្តិការយោធាក្នុងប្រទេសលីបង់ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ មក កើនដល់ ២ ៦៥៩នាក់។ 

(រូប៖ Reuters)

ក្រៅពីមនុស្សស្លាប់ នៅមាន ៨ ១៨៣នាក់ទៀត រងរបួស ខណៈជាង ១លាននាក់ ត្រូវបង្ខំចិត្ត រត់ភៀសខ្លួន ចោលផ្ទះសម្បែង។

សូមជម្រាបថា អ៊ីស្រាអែលនិងក្រុមហេសបូឡា-លីបង់ បានព្រមព្រៀងគ្នាឈប់បាញ់រយៈពេល ១០ថ្ងៃ ដោយចាប់ផ្តើមនៅថ្ងៃទី១៧ ខែមេសា។

(រូប៖ Reuters)

ក្រោយមក បទឈប់បាញ់នេះ ត្រូវពង្រីកជាបន្តបន្ទាប់ រហូតដល់ពាក់កណ្តាលខែឧសភា ប៉ុន្តែភាគីទាំងពីរ បាទចោទដាក់គ្នាថា រំលោភបទឈប់បាញ់ ជារៀងរាល់ថ្ងៃ។

ទោះបីជាយ៉ាងណាក៏ដោយ អ៊ីស្រាអែលអះអាងថា ការវាយប្រហាររបស់ខ្លួន គឺកំណត់គោលដៅ លើក្រុមហេសបូឡា ប៉ុន្តែផ្ទុយទៅវិញ ភាគច្រើននៃអ្នកដែលត្រូវបានសម្លាប់ គឺជាជនស៊ីវិលឯណោះទេ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម