ព័ត៌មានអន្ដរជាតិ
ក្រុមហេសបូឡា ទុកចិត្តលើអ៊ីរ៉ង់ ថា នឹងមិនចុះកិច្ចព្រមព្រៀងទេ ដរាបណា អ៊ីស្រាអែល មិនដកទ័ពពីលីបង់
ក្រុមសកម្មប្រយុទ្ធហេសបូឡានៅលីបង់ បានប្រកាសកាលពីថ្ងៃ ទី១៦ ខែមិថុនា ថា ខ្លួនជឿជាក់ថា អ៊ីរ៉ង់នឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងចុងក្រោយ ជាមួយទីក្រុងវ៉ាស៊ីនតោននោះទេ លុះត្រាតែអ៊ីស្រាអែលដកទ័ពចេញពីលីបង់ ខណៈដែលប្រមុខការទូតអ៊ីរ៉ង់បានលើកឡើងថា ការបន្តមានវត្តមានកងទ័ពអ៊ីស្រាអែលនៅលីបង់ នឹងត្រូវចាត់ទុកថា ជាការរំលោភលើអនុស្សរណៈយោគយល់គ្នា (MoU) រវាងអាមេរិក និងអ៊ីរ៉ង់។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានស្រង់ខ្លឹមសារការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេសបូឡា ដូចសរសេរថា «យើងជឿជាក់ថា នឹងមិនមានកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងអ៊ីរ៉ង់ និងអាមេរិកនោះទេ បើអ៊ីស្រាអែលមិនដកទ័ពចេញ»។ នេះជាលើកទីមួយហើយដែលក្រុមប្រដាប់អាវុធមួយនេះ បានភ្ជាប់ការដកទ័ពរបស់អ៊ីស្រាអែល ទៅនឹងកិច្ចព្រមព្រៀងដែលអាចកើតមានក្នុងពេលដ៏ខ្លីខាងមុខនេះ។
ប្រភពដដែល បានបន្តថា ការដកទ័ពរបស់អ៊ីស្រាអែល នឹងក្លាយជាលទ្ធផលដែលទទួលបានពីការចរចាទាំងនោះ មិនមែនជាលក្ខខណ្ឌតម្រូវជាមុនឡើយ។ ក្រុមហេសបូឡា ក៏បានបញ្ជាក់ផងដែរថា ខ្លួនទទួលបានការធានាពីភាគីអ៊ីរ៉ង់ថា រាល់ការរំលោភបំពានណាមួយរបស់អ៊ីស្រាអែលទៅលើបទឈប់បាញ់ក្នុងប្រទេសលីបង់ នឹងជះឥទ្ធិពលដល់ការចរចាដែលនឹងឈានចូលមកដល់ទាំងនោះ។
ដោយឡែក រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បាននិយាយនៅក្នុងថ្ងៃដដែរនោះថា ការបញ្ចប់សង្គ្រាមក្នុងតំបន់ ត្រូវតែរួមបញ្ចូលទាំងការបញ្ចប់ជម្លោះនៅលីបង់ដែរ ដែលក្នុងនោះរួមមាន ការបញ្ចប់ការកាន់កាប់ លើទឹកដីលីបង់។ លោកបានសង្កត់ធ្ងន់ថា «បើគ្មានការដកកងកម្លាំងអ៊ីស្រាអែលចេញពីទឹកដីដែលពួកគេបានកាន់កាប់នៅក្នុងសង្គ្រាមនេះទេ ការបញ្ចប់សង្គ្រាមទាំងស្រុងគឺមិនទាន់អាចសម្រេចបានឡើយ»។
លោក Araqchi បានបន្ថែមទៀតថា រាល់ការវាយប្រហារណាមួយរបស់អ៊ីស្រាអែលមកលើលីបង់ ឬការបន្តកាន់កាប់ទឹកដីលីបង់ «តាមទស្សនៈរបស់យើង នឹងត្រូវចាត់ទុកថាជាការរំលោភលើអនុស្សរណៈយោគយល់គ្នា»៕
បច្ចុប្បន្ន កងទ័ពអ៊ីស្រាអែលនៅតែបន្តកាន់កាប់ទឹកដីមួយភាគធំនៅភាគខាងត្បូងលីបង់ ដែលពួកគេបានវាយដណ្តើមយកនៅក្នុងយុទ្ធនាការវាយប្រហារតាមអាកាស និងតាមជើងគោកដែលមានរយៈពេលបីខែប្រឆាំងនឹងក្រុមហេសបូឡា។ យុទ្ធនាការនេះបានចាប់ផ្តើមឡើង បន្ទាប់ពីក្រុមប្រដាប់អាវុធដែលគាំទ្រដោយអ៊ីរ៉ង់មួយនេះ បានបើកការវាយប្រហារដោយគ្រាប់រំសេវទៅលើអ៊ីស្រាអែលកាលពីថ្ងៃទី២ ខែមីនា ដើម្បីជាការគាំទ្រដល់ទីក្រុងតេហេរ៉ង់។
ការប្រយុទ្ធគ្នានៅលីបង់បានថយចុះកម្តៅយ៉ាងខ្លាំង បន្ទាប់ពីមានការព្រមព្រៀងលើអនុស្សរណៈយោគយល់គ្នារវាងអ៊ីរ៉ង់ និងអាមេរិក ប៉ុន្តែវាមិនទាន់បានបញ្ឈប់ទាំងស្រុងនោះទេ ហើយអ៊ីស្រាអែលបានបញ្ជាក់ថា កងទ័ពរបស់ខ្លួននឹងបន្តស្នាក់នៅភាគខាងត្បូងនៃប្រទេសនេះដដែល។
ទោះជាយ៉ាងណា ក្រុមហេសបូឡាបានសម្តែងការជំទាស់ចំពោះការបន្តកាន់កាប់របស់អ៊ីស្រាអែល។ កាលពីថ្ងៃអង្គារ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមនេះបានប្រកាសថា ខ្លួនយល់ឃើញថា អ៊ីរ៉ង់នឹងទាមទារឲ្យមានការដកទ័ពអ៊ីស្រាអែលជាផ្នែកមួយនៃការចរចាជុំបន្ទាប់រវាងអាមេរិក និងអ៊ីរ៉ង់ ដែលនឹងត្រូវចាប់ផ្តើមឡើង បន្ទាប់ពីភាគីទាំងពីរចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈយោគយល់គ្នានៅថ្ងៃសុក្រខាងមុខនេះ។ ការចរចាទាំងនោះ ត្រូវបានរៀបចំឡើងដើម្បីដោះស្រាយបញ្ហាលំបាកៗជាច្រើន រួមទាំងអនាគតនៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ផងដែរ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
ប្រជាជន និងអ្នកនយោបាយអ៊ីស្រាអែល មិនពេញចិត្តកាន់តែខ្លាំង ព្រោះតែការចាញ់ប្រៀបក្នុងកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


