ព័ត៌មានអន្ដរជាតិ
គុយបា ព្រមានថា អាមេរិកកំពុងស្ថិតលើផ្លូវគ្រោះថ្នាក់ និងឈានទៅបង្ហូរឈាមនៅគុយបា
រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez បានព្រមានថា សហរដ្ឋអាមេរិកកំពុងស្ថិតនៅលើផ្លូវគ្រោះថ្នាក់ ដែលអាចនាំឱ្យមានការបង្ហូរឈាមក្នុងប្រទេសគុយបា។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន ABC នៅទីក្រុង Havana កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា លោក Rodriguez លើកឡើងថា៖ « យើងចាត់ទុកការគំរាមកំហែងរបស់ លោក ត្រាំ គឺជារឿងធ្ងន់ធ្ងរណាស់! គុយបាក៏នឹងអនុវត្តសិទ្ធិការពារស្របច្បាប់ ប្រសិនបើមានការវាយប្រហារដោយយោធាមែននោះ»។

លោក Rodriguez ប្រាប់សារព័ត៌មាន ABC ថា៖ « វាហាក់ដូចជារដ្ឋបាលសហរដ្ឋអាមេរិកបានជ្រើសរើសផ្លូវដ៏គ្រោះថ្នាក់។ ផ្លូវមួយដែលអាចនាំឱ្យមានផលវិបាកមិនអាចនឹកស្មានដល់ រហូតដល់គ្រោះមហន្តរាយមនុស្សធម៌ អំពើប្រល័យពូជសាសន៍ ការបាត់បង់ជីវិតជនជាតិគុយបា និងយុវជនអាមេរិក ហើយវាក៏អាចនាំឱ្យមានការបង្ហូរឈាមក្នុងប្រទេសគុយបាផងដែរ»។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ លោក ត្រាំ អះអាងថា ប្រព័ន្ធនយោបាយរបស់ប្រទេសគុយបាត្រូវការផ្លាស់ប្តូរយ៉ាងខ្លាំង ហើយ លោក ប្រកាសម្តងហើយម្តងទៀតថា សហរដ្ឋអាមេរិកនឹងធ្វើអ្វីមួយជាមួយប្រទេសគុយបាក្នុងពេលឆាប់ៗនេះ។
មិនតែប៉ុណ្ណោះ ពេលកំពុងថ្លែងសុន្ទរកថានៅរដ្ឋ Florida កាលពីសប្តាហ៍មុន លោក ត្រាំ ថា៖ « បន្ទាប់ពីប្រតិបត្តិការនៅអ៊ីរ៉ង់ គុយបានឹងក្លាយជាប្រទេសបន្ទាប់ ហើយសហរដ្ឋអាមេរិកនឹងដណ្តើមយកប្រទេសគុយបាភ្លាមៗ»។
ជាការឆ្លើយតប ក្នុងបទសម្ភាសន៍កាលថ្ងៃព្រហស្បតិ៍ លោក Rodriguez លើកឡើងថា៖ « ប្រសិនបើត្រូវបានវាយប្រហារដោយយោធា[អាមេរិក]មែន គុយបានឹងអនុវត្តសិទ្ធិស្របច្បាប់របស់ខ្លួនរហូតដល់វេលាចុងក្រោយ ជាមួយនឹងការគាំទ្រយ៉ាងច្រើនពីប្រជាជនរបស់យើង»។
លោកបន្តថា៖ « ប្រទេសគុយបាមិនមែនជាគំរាមកំហែងរបស់សហរដ្ឋអាមេរិក សន្តិសុខជាតិ ឬគោលនយោបាយការបរទេស សេដ្ឋកិច្ច ឬរបៀបរស់នៅរបស់អាមេរិកនោះទេ»។
លោក Rodriguez បន្ថែមទៀតថា៖ « មិនមានវឌ្ឍនភាពណាមួយក្នុងការចរចាជាមួយសហរដ្ឋអាមេរិកទេ! យើងច្រានចោលការទាមទារថ្មីៗពីរដ្ឋបាល លោក ត្រាំ សម្រាប់កំណែទម្រង់នយោបាយនិងសេដ្ឋកិច្ច។ ពួកគេ[សហរដ្ឋអាមេរិក] បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការពិភាក្សាលើបញ្ហាទ្វេភាគីជាច្រើន ប៉ុន្តែទាក់ទងនឹងប្រព័ន្ធនយោបាយ ឬកិច្ចការផ្ទៃក្នុងរបស់ប្រទេសគុយបា គឺគ្មាននៅលើតុពិភាក្សាទេ»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


