Connect with us

ព័ត៌មានអន្ដរជាតិ

CNN៖ អាមេរិក​កំពុង​ប្រតិបត្តិការ​យោធា​នៅ​គុយ​បា​ ស្រដៀង​កា​រអនុវត្តនៅ​​​​វ៉េណេស៊ុយ​អេឡា​ដែរ​

បានផុស

នៅ

ការ​វិភាគ​ថ្មីមួយ​បង្ហាញថា យន្ត​ហោះចារកម្មរបស់សហរដ្ឋអាមេរិក​ហោះ​ហើរ​នៅ​ជិត​ប្រទេសគុយបា​ បាន​កើនឡើង​ក្នុង​រយៈពេល​​បីខែ​ចុង​ក្រោយនេះ ដូច​​​ពួក​គេ​​ធ្លាប់​ធ្វើលើប្រទេសវ៉េណេស៊ុយអេឡា​មុន​ពេល​ប្រតិបត្តិការ​ចាប់​​ខ្លួន​ អតីត​មេដឹក​នាំ លោក នី​កូឡាស​ ម៉ាឌូរ៉ូ ចេញ​ពីដំណែង​កាល​ពី​ខែមករា​។

យោង​តាម​សារព័ត៌មាន​អង់គ្លេស​ The Independent ផ្សាយ​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០២៦ យ៉ាង​ហោចណាស់​មានជើងហោះហើរ​ចំនួន២៥ ដោយយន្តហោះនិងដ្រូន​របស់​កងទ័ពជើងទឹកនិងអាកាស​តាមដានតាម​បណ្តោយ​ឆ្នេរ​សមុទ្រគុយ​បា​ចាប់តាំងពីថ្ងៃទី៤ ខែកុម្ភៈ ។ នេះបើយោងតាមការ​វិភាគ​របស់​សារព័ត៌មាន​​ CNN លើ​ទិន្នន័យអាកាសចរណ៍​ជាសាធារណៈ​។

យន្តហោះ​ស៊ើប​ការណ៍​អាមេរិក។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គំរូ​នេះឆ្លុះបញ្ចាំងពីការ​កើត​ឡើង​ ពេលកងកម្លាំង​ពិសេស​អាមេរិក​បាន​វាយលុកចូល​ទៅក្នុងទីក្រុងការ៉ាកាស​​នា​ព្រឹក​ថ្ងៃទី០៣ ខែមករា ​ដើម្បីចាប់​ខ្លួន​លោក ម៉ាឌូរ៉ូ​ ​នាំ​​ទៅ​កាន់​ទីក្រុងញូវយ៉ក​​ពី​បទ​ភេរវ​កម្មគ្រឿងញៀន​។

យោងតាម​របាយការណ៍ យន្តហោះ​ដែលពាក់ព័ន្ធនឹង​ប្រតិបត្តិការ​នៅ​គុយបា​ភាគច្រើនជា​យន្តហោះល្បាត​សមុទ្រ P-៨A Poseidon ប្រើ​សម្រាប់​ឃ្លាំមើលនិងឈ្លបយក​ការណ៍ ខណៈ​ដ្រូន​ឈ្លបយកការណ៍​រយៈ​កម្ពស់ខ្ពស់ RC-១៣៥V Rivet Joints និង MQ-4C Triton ក៏ប្រទះឃើញ​ថា​ដើរតួនាទីក្នុងការ​ប្រមូលព័ត៌​មាន​ស៊ើបការណ៍​សម្ងាត់​ផងដែរ​។

ជើងហោះហើរទាំងនោះ​ភាគច្រើននៅជិតទី​ក្រុង Havana និង Santiago de ដោយ​ខ្លះ​ចូលមក​ដល់​​ចម្ងាយជាង​ ៦០​គី​ឡូម៉ែត្រ​ពីដីគោកជា​ការ​គំរាមកំហែងជាក់ស្តែង ​ប្រឆាំង​នឹងរដ្ឋាភិបាលកុម្មុយនិស្តគុយ​បា​។

អ្នកវិភាគ​របស់ CNN សន្និដ្ឋានថា៖ « យន្ត​ហោះ​ទាំង​នោះមិន​ត្រឹម​តែហោះ​ជិតនឹងឆ្នេរសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំង​ស្ថិតនៅ​ចម្ងាយដែល​អាច​​ប្រមូលព័ត៌មានស៊ើបការណ៍​សម្ងាត់បានល្អ ហើយយន្តហោះ​ទាំង​នោះ​​ក៏​​លេច​ឡើងភ្លាមៗ​​មុនខែ​កុម្ភៈ​ទៀត​ផង​។ ជើងហោះហើរ​​អាចមើលឃើញ​ជាសាធារណៈ​បែបនេះ​​គឺកម្រមានណាស់​​ក្នុង​តំបន់​នោះ [​…]»។

គួរ​បញ្ជាក់​ថា លោក ដូណាល់ ត្រាំ បានបិទផ្លូវ​ប្រេងលើ​ប្រទេសគុយបា ចាប់ផ្តើម​នៅចុងខែ​មករា ឆ្នាំ២០២៦ និង​ចាប់​ផ្តើម​នៃ​ទណ្ឌ​កម្មនិង​ការរឹតបន្តឹង​ជាបន្តបន្ទាប់ កំណត់យ៉ាងធ្ងន់ធ្ងរដល់ការចូលប្រើប្រាស់​ប្រេងឥន្ធនៈនាំចូល​របស់​ប្រទេស​គុយបា​៕

ប្រែដោយ​៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម