ព័ត៌មានអន្ដរជាតិ
អាមេរិកនិងដាណឺម៉ាក ចរចាគ្នា បង្កើនមូលដ្ឋានទ័ពថ្មី នៅកោះ Greenland
សហរដ្ឋអាមេរិកកំពុងចរចាជាមួយប្រទេសដាណឺម៉ាកដែលគ្រប់គ្រងកោះ Greenland ដើម្បីបើកមូលដ្ឋានយោធាថ្មីនៅ កោះនេះ ដោយកិច្ចចរចារវាងភាគីទាំងពីរ បានកើតឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗ។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន BBC ផ្សាយកាលពីថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ ។
សេចក្តីរាយការណ៍នោះ បានលើកឡើងថា មន្ត្រីអាមេរិកកំពុងពិចារណាបង្កើតមូលដ្ឋានទ័ពថ្មីចំនួន៣កន្លែងទៀត នៅភាគខាងត្បូងកោះ Greenland ខណៈភាគីទាំងពីរព្យាយាមបន្ធូរបន្ថយភាពតានតឹងបង្កឡើងដោយការគំរាមកំហែងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការដណ្តើមយកកោះនេះដោយកម្លាំងយោធា ព្រោះខ្លាចការគំរាមកំហែងកាន់តែខ្លាំងពីរុស្ស៊ីនិងចិន។

សេតវិមានបានបញ្ជាក់ពីកិច្ចចរចាកម្រិតខ្ពស់ជាមួយ Greenland និងដាណឺម៉ាក ប៉ុន្តែបដិសេធឆ្លើយលម្អិត។ យោងតាមរបាយការណ៍ មន្ត្រីសេតវិមានម្នាក់និយាយថារដ្ឋបាលត្រាំមានសុទិដ្ឋិនិយមលើការចរចា វាកំពុងដំណើរការទៅក្នុងទិសដៅត្រឹមត្រូវ។
យ៉ាងណា ពីមុនមកដាណឺម៉ាកធ្លាប់បង្ហាញឆន្ទៈក្នុងការពិភាក្សាចង់ឱ្យមានមូលដ្ឋានយោធាអាមេរិកបន្ថែមទៀតនៅ Greenland ហើយក្រសួងការបរទេសរបស់ខ្លួនក៏បានបញ្ជាក់ថា ការចរចាជាមួយទីក្រុងវ៉ាស៊ីនតោនកំពុងដំណើរការ។
អ្នកនាំពាក្យម្នាក់មកពីក្រសួងដាណឺម៉ាកនិយាយថា៖ « មានផ្លូវការទូតជាមួយសហរដ្ឋអាមេរិក។ ក្រសួងការបរទេសនឹងមិននិយាយលម្អិតបន្ថែមនៅពេលនេះទេ»។
មន្ត្រីអាមេរិកស្នើឱ្យមានការរៀបចំមួយ លើមូលដ្ឋានថ្មីទាំងបីនឹងត្រូវបានកំណត់ជាទឹកដីអធិបតេយ្យភាពរបស់សហរដ្ឋអាមេរិក ផ្តោតសំខាន់លើការត្រួតពិនិត្យសកម្មភាពដែនសមុទ្ររបស់រុស្ស៊ី និងចិនដែលអាចកើតមាននៅក្នុងតំបន់៕
សម្រួល៖ ណឺ មិនា
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


