ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការពារជាតិ អង់គ្លេស លាលែងពីតំណែង ដោយចោទ នាយករដ្ឋមន្ត្រី ថា មិនផ្តល់ថវិកាការពារជាតិ
រដ្ឋមន្ត្រីការពារជាតិអង់គ្លេស John Healey កាលពីថ្ងៃទី១១ ខែមិថុនា បានសម្រេចចិត្តលាលែងពីតំណែង ជុំវិញជម្លោះអូសបន្លាយជាច្រើនខែ ពាក់ព័ន្ធនឹងការចំណាយលើវិស័យយោធា ដោយ លោកចោទនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ថា បានបរាជ័យក្នុងការផ្តល់កញ្ចប់ថវិកាចាំបាច់ដល់វិស័យការពារជាតិ ពីការគំរាមកំហែងដែលកំពុងកើនឡើង។

យោងតាម Reuters, ការលាលែងពីតំណែងនេះ អមដោយការរិះគន់យ៉ាងចាស់ដៃទៅលើនាយករដ្ឋមន្ត្រី គឺជាសញ្ញាមួយទៀតដែលបង្ហាញថា អំណាចដឹកនាំរបស់ លោក Starmer កំពុងតែធ្លាក់ចុះ និងបានលាតត្រដាងពីវិបត្តិផ្ទៃក្នុងដ៏ធំមួយចំកណ្តាលបេះដូងនៃរដ្ឋាភិបាល ពោលគឺរឿង «ធ្វើដូចម្តេចដើម្បីបង្កើនការចំណាយលើវិស័យការពារជាតិ» នៅក្នុងស្ថានភាពដែលរដ្ឋមានថវិកាតិចតួចបំផុត ហើយកញ្ចប់ថវិកាសុខុមាលភាពសង្គមបែរជាបន្តកើនឡើង។
លោក Healey ដែលធ្លាប់ជារដ្ឋមន្ត្រីដ៏ស្មោះត្រង់មួយរូបពីមុនមក របស់នាយករដ្ឋមន្ត្រីបច្ចុប្បន្ន បានជាប់គាំងក្នុងការចរចាជាមួយលោក Starmer និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោកស្រី Rachel Reeves ជុំវិញវិធីសាស្រ្តស្វែងរកកញ្ចប់ថវិកាយោធាបន្ថែម ដែលជាហេតុធ្វើឲ្យមានការយឺតយ៉ាវក្នុងការចេញផ្សាយ «ផែនការវិនិយោគការពារជាតិរបស់អង់គ្លេស» ដែលត្រូវកំណត់ចេញផ្សាយតាំងពីឆ្នាំមុន។
លោក Healey បានសរសេរនៅក្នុងលិខិតផ្ញើទៅកាន់លោក Starmer ថា «អ្នកមិនអាចធ្វើបានទេ ហើយក្រសួងហិរញ្ញវត្ថុមិនមានឆន្ទៈ ក្នុងការផ្តល់កញ្ចប់ថវិកាដែលជាតិត្រូវការ ដើម្បីការពារប្រទេសនោះឡើយ»។
យ៉ាងណា លោក Starmer បានឆ្លើយតបវិញតាមរយៈលិខិតមួយ ដោយសម្តែងការសោកស្តាយចំពោះការលាលែងពីតំណែងរបស់លោក Healey ហើយបានតែងតាំងរដ្ឋមន្ត្រីក្រសួងសន្តិសុខ លោក Dan Jarvis ឲ្យមកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិជំនួសវិញ។ ប៉ុន្តែនៅក្នុងពេលដំណាលគ្នានៃការតែងតាំងនោះ អនុរដ្ឋមន្ត្រីការពារជាតិម្នាក់គឺលោក Al Carns ក៏បានលាលែងពីតំណែងផងដែរ ដោយនិយាយថា ផែនការចំណាយថវិការបស់រដ្ឋភិបាលបច្ចុប្បន្ន មិនត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបនឹងការគំរាមកំហែងដែលយើងកំពុងប្រឈមមុខនោះទេ។
យ៉ាងណាមិញ ការលាលែងពីតំណែងដែលមិនធ្លាប់រំពឹងទុកទាំងនេះ គឺជាដុំថ្មដ៏ធំមួយទៀតបោកចំលោក Starmer ដែលទំនងជានឹងត្រូវប្រឈមមុខនឹងការប្រជែងដកតំណែងដឹកនាំរបស់លោកនៅក្នុងប៉ុន្មានខែខាងមុខនេះ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់លោក Starmer គឺលោក Wes Streeting ក៏បានលាលែងពីតំណែងកាលពីខែមុនដែរ ដោយចោទនាយករដ្ឋមន្ត្រីថា ខ្វះចក្ខុវិស័យ ខណៈដែលអ្នកប្រជែងម្នាក់ទៀតគឺអភិបាលក្រុង Greater Manchester លោក Andy Burnham កំពុងព្យាយាមត្រឡប់មកឆាកនយោបាយជួរមុខវិញ ដើម្បីបើកការប្រជែងយកតំណែងដឹកនាំ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


