ព័ត៌មានអន្ដរជាតិ
លោក Starmer ក្រាញកៅអីនាយករដ្ឋមន្ត្រី ទោះបីរងសម្ពាធពីផ្ទៃក្នុងបក្សកាន់តែខ្លាំង
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ដែលកំពុងរងសម្ពាធខ្លាំងឡើងៗបង្ខំឲ្យលោកចុះចេញពីតំណែង ពីសំណាក់សមាជិកនៅក្នុងគណបក្សពលករ (Labour Party) បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតក្នុងស្រុកទទួលបានលទ្ធផលមិនសូវល្អ នឹងមិនកំណត់ពេលវេលាដើម្បីចាកចេញពីតំណែងដាច់ខាត ។ នេះបើតាមការលើកឡើងរបស់ អនុនាយករដ្ឋមន្ត្រីអង់គ្លេស លោក David Lammy។

ការបាត់បង់អាសនៈច្រើនរបស់គណបក្សពលករ នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី៧ ខែឧសភា កន្លងទៅនេះ បានជំរុញឲ្យសមាជិកសភាជិតមួយភាគបួននៃគណបក្សរបស់លោក អំពាវនាវឲ្យចុះចេញពីតំណែង ខណៈដែលគូប្រជែងពីររូបកំពុងប្រកួតប្រជែងជាចំហដើម្បីជំនួសតំណែងរបស់លោក ដែលហេតុការណ៍នេះ បានធ្វើឲ្យអ្នកវិនិយោគមានការព្រួយបារម្ភ និងបានរុញច្រានឲ្យការចំណាយលើការខ្ចីប្រាក់របស់រដ្ឋាភិបាលមានការកើនឡើង។
លោក Lammy បានប្រាប់ទូរទស្សន៍ Sky News ថា «នឹងមិនមានការកំណត់កាលវិភាគសម្រាប់ការចុះចេញពីតំណែងឡើយ» ដោយលោកបានបន្ថែមថា លោកបានពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រីចំនួនពីរលើករួចមកហើយ កាលពីថ្ងៃអាទិត្យ ។
ជាមួយគ្នានោះដែរ សមាជិកសភា លោក Wes Streeting ដែលទើបតែបានលាលែងពីតំណែងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលកាលពីសប្តាហ៍មុន បាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួននឹងឈរឈ្មោះនៅក្នុងការប្រកួតប្រជែងដណ្ដើមតំណែងដឹកនាំជាផ្លូវការណាមួយ។ ចំណែកឯអភិបាលក្រុង Greater Manchester លោក Andy Burnham ក៏កំពុងស្វែងរកអាសនៈនៅក្នុងសភាផងដែរ ដើម្បីអនុញ្ញាតឲ្យរូបលោកអាចធ្វើការប្រកួតប្រជែងដណ្ដើមតំណែងនេះដូចគ្នា។
ទោះជាយ៉ាងណាក៏ដោយ លោក Starmer បានថ្លែងដដែលៗថា លោកមានបំណងតស៊ូប្រឆាំងនឹងការប្រកួតប្រជែងដណ្ដើមតំណែងដឹកនាំណាមួយ ។ ការប្រកួតប្រជែងផ្លូវការនឹងចាប់ផ្តើមឡើង ប្រសិនបើសមាជិកសភារូបណាមួយប្រមូលបានការគាំទ្រចំនួន ៨១ នាក់ពីសមាជិកគណបក្ស ដែលចំនួននេះស្មើនឹង ២០% នៃសមាជិកសភាជាប់ឆ្នោតទាំងអស់របស់គណបក្សពលករ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
សេតវិមាន៖ លោក ត្រាំ និងលោក ស៊ី ឯកភាពគ្នាលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅកូរ៉េខាងជើង
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


