ព័ត៌មានអន្ដរជាតិ
សមាជិកសភា ៧០រូប ជំរុញ លោក Keir Starmer ឲ្យបោះបង់តំណែងមេបក្សពលករ
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer កំពុងប្រឈមមុខនឹងសម្ពាធកាន់តែធ្ងន់ធ្ងរ នៅក្នុងផ្ទៃក្នុងគណបក្សពលករ (Labour Party) បន្ទាប់ពីសមាជិកសភាដល់ទៅ ៧០រូប បានអំពាវនាវឲ្យលោកលាលែងពីតំណែង ឬទាមទារឲ្យលោកកំណត់ពេលវេលាច្បាស់លាស់សម្រាប់ការចុះចេញពីតំណែងជាប្រធានគណបក្សនេះ។

រលកនៃភាពមិនពេញចិត្តនេះ បានកើតឡើង បន្ទាប់ពីលទ្ធផលបោះឆ្នោតដ៏គួរឲ្យខកចិត្តសម្រាប់គណបក្សពលករនៅទូទាំងចក្រភពអង់គ្លេស ដែលធ្វើឲ្យមន្ត្រីជាន់ខ្ពស់ជាច្រើនចាប់ផ្ដើមចោទសួរអំពីទិសដៅនៃការដឹកនាំរបស់លោក Starmer។ នេះបើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Anadolu នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Starmer បានទទួលស្គាល់ថា រដ្ឋាភិបាលរបស់លោកពិតជាមានកំហុសឆ្គងមែន ប៉ុន្តែ លោកបានអះអាងយ៉ាងមុតមាំថា លោកបានសម្រេចចិត្តផ្នែកនយោបាយបានត្រឹមត្រូវ។ លោកក៏បានប្តេជ្ញាថា នឹងបង្ហាញឲ្យអ្នកដែល «សង្ស័យ» លើរូបលោកឃើញថា ពួកគេគិតខុស ខណៈដែលពាក្យចចាមអារ៉ាមអំពីអនាគតរបស់លោកកាន់តែឡើងកម្ដៅខ្លាំង។
ដោយឡែក យោងតាមកាសែត The Times រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស្រី Shabana Mahmood ស្ថិតក្នុងចំណោមរដ្ឋមន្ត្រីយ៉ាងតិច ៤រូប ដែលបានជួបពិភាក្សាដោយសម្ងាត់ជាមួយនាយករដ្ឋមន្ត្រី ដើម្បីជំរុញឲ្យលោកពិចារណាលើការកំណត់កាលបរិច្ឆេទចុះចេញពីវិមានរដ្ឋាភិបាល Downing Street។
សម្ពាធនេះបានកើតឡើង បន្ទាប់ពីគណបក្សពលករ បានបរាជ័យជាបន្តបន្ទាប់ នៅក្នុងការបោះឆ្នោត។ នៅប្រទេសវែល (Wales) គណបក្សបានរងបរាជ័យជាប្រវត្តិសាស្ត្រក្នុងការបោះឆ្នោតសភា ខណៈនៅស្កុតឡែន គណបក្សជាតិនិយមស្កុតឡែន (SNP) នៅតែបន្តរក្សាអំណាចជាអាណត្តិទី៥ ជាប់ៗគ្នា។
ការបោះឆ្នោតដែលបានធ្វើឡើងនៅស្កុតឡែន, វែល និងអាជ្ញាធរមូលដ្ឋានចំនួន ១៣៦ ក្នុងប្រទេសអង់គ្លេស គឺជាការសាកល្បងដ៏ធំបំផុតចាប់តាំងពីគណបក្សពលករបានឈ្នះឆ្នោតភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតសកលឆ្នាំ ២០២៤។ ទន្ទឹមនឹងនេះ គណបក្សស្ដាំនិយម Reform UK ក៏នៅតែបន្តទទួលបានប្រជាប្រិយភាព ដោយដណ្ដើមបានអាសនៈក្នុងក្រុមប្រឹក្សាចំនួនជាង ១,៤៥០ អាសនៈ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer ប្តេជ្ញាមិនលាលែងតំណែង ទោះរងសម្ពាធធ្ងន់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


