Connect with us

ព័ត៌មានអន្ដរជាតិ

​រាជដំណើរស្ដេច Charles ទៅ​អាមេរិក​ ប្រកប​ដោយ​​ភាព​​ប្រឈម​និង​ហានិភ័យ

បានផុស

នៅ

ជំនួយការម្នាក់នៅព្រះបរមរាជវាំង​អង់គ្លេស​ បាន​ឲ្យ​ដឹង​នៅថ្ងៃចន្ទទី៤ ខែឧសភា ថា ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសហរដ្ឋអាមេរិករបស់ព្រះមហាក្សត្រ Charles ទី៣ ជា​រាជដំណើរ​​​ប្រកប​ដោយ​​ «ហានិភ័យ និងជាការប្រឈម» មួយ ដែលព្រះអង្គបានតស៊ូពុះពារដោយផ្ទាល់ ​។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទីភ្នាក់​​ងារសារព័ត៌មាន nationalpost ព្រះមហាក្សត្រ Charles បានយាងចាកចេញពីកោះប៊ឺមូដា (Bermuda) ដែល​ជាដែន​ដី​អង់គ្លេស​ស្ថិតនៅ​មហា​​មហាសមុទ្រ​អាត្លង់ទិក​​​ខាងជើង​​ ដោយ​យាង​ត្រឡប់ទៅកាន់អង់គ្លេសវិញ កាលពីថ្ងៃសៅរ៍ បន្ទាប់ពីបានបញ្ចប់អ្វីដែលជំនួយការជាន់ខ្ពស់នៃព្រះបរមរាជវាំងហៅថាជាដំណើរទស្សនកិច្ច «ជាប្រវត្តិសាស្ត្រ» មកកាន់អាមេរិក ដែលមានគោលបំណងផ្សះផ្សាទំនាក់ទំនងដ៏តានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងឡុងដ៍។

ចំណុចសំខាន់បំផុតនៃដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃ​នោះ​ គឺព្រះរាជសុន្ទរកថារបស់​ទ្រង់​ដែលមានព្រះជន្ម ៧៧ វស្សា អង្គនេះ ​​អំពាវ​នាវ​​ឲ្យ​មាន​ការ​ផ្សះផ្សា​​ក្នុងអង្គការ​ណាតូ និង​ការ​ជួយ​ជ្រុម​ជ្រែង​​​​អ៊ុយក្រែន​ ពេល​ដែល​ទ្រង់​ថ្លែងទៅកាន់សភាអាមេរិកកាលពីថ្ងៃអង្គារ ហើយ ព្រះរាជសុទ្ទរកថា​នោះ ជាការថ្លែង​លើកដំបូងបំផុត ចាប់តាំងពីព្រះមាតារបស់ព្រះអង្គ គឺម្ចាស់ក្សត្រី Elizabeth ទី២ បានថ្លែងនៅទីនោះ បន្ទាប់ពីសង្គ្រាមឈូងសមុទ្រ ក្នុងឆ្នាំ ១៩៩១។

ជំនួយការដែលបានចូលរួមក្នុងរាជ​ដំណើរទស្សនកិច្ចនេះ បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ព្រះរាជសុន្ទរកថាដែលប្រារព្ធឡើងដើម្បីរំលឹកខួប ២៥០ឆ្នាំ នៃឯករាជ្យភាពរបស់អាមេរិកនេះ គឺជាព្រឹត្តិការណ៍ដែលមាន «ហានិភ័យខ្ពស់» និងមានសារៈសំខាន់បំផុត ។

មិនតែប៉ុណ្ណោះ ព្រះមហាក្សត្របានជំរុញ​អំពីសារៈសំខាន់នៃអង្គការណាតូ (NATO) និង បានអំពាវនាវឲ្យមាន «សន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែង» នៅក្នុងប្រទេសអ៊ុយក្រែន ទោះបីជាប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ មានជំហររិះគន់ទៅលើប្លុកយោធាមួយនេះ និងមេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ក៏ដោយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម