ព័ត៌មានអន្ដរជាតិ
លោក បៃដិន នឹងសង្កត់ធ្ងន់លើបញ្ហានេះដាក់ ពូទីន នៅឯកិច្ចប្រជុំកំពូលទល់មុខគ្នាខែក្រោយ
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បាននិយាយថា លោកគ្រោងនឹងដាក់សម្ពាធសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ស្តីពីសិទ្ធិមនុស្សក្នុងកិច្ចប្រជុំកំពូលមួយ នៅទីក្រុងហ្សឺណែវនៅខែក្រោយ ។
ក្នុងសុន្ទរកថាមួយ ដើម្បីរំឭកដល់ថ្ងៃឈប់សម្រាក នៃទិវាចងចាំ កាលពីថ្ងៃអាទិត្យ លោក បៃដិន បាននិយាយថា លោកនឹងធ្វើឲ្យច្បាស់ក្នុងអំឡុងកិច្ចប្រជុំថា “យើងនឹងមិនអនុញ្ញាតឲ្យគាត់រំលោភសិទ្ធិទាំងនោះឡើយ” ។

លោក បៃដិន និងលោក ពូទីន នឹងបើកកិច្ចប្រជុំកំពូលទល់មុខគ្នាជា លើកដំបូងរបស់ខ្លួនក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីសនៅថ្ងៃទី ១៦ ខែមិថុនា ។
ទន្ទឹមនោះ អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីសប្តាហ៍មុនថា “មេដឹកនាំទាំងពីរ នឹងពិភាក្សាគ្នាអំពីបញ្ហាបន្ទាន់ទាំងអស់ ខណៈពេលដែលយើង ស្វែងរកការស្តារភាពអាចព្យាករណ៍បាន និងស្ថិរភាពឡើងវិញ សម្រាប់ទំនាក់ទំនងសហរដ្ឋអាមេរិក–រុស្ស៊ី” ។

ចំណែកវិមានក្រឹមឡាំងបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក បៃដិន និងលោក ពូទីន ក៏នឹងពិភាក្សាគ្នា អំពីទំនាក់ទំនងទ្វេភាគី បញ្ហាដែលទាក់ទងនឹងស្ថេរភាពនុយក្លេអ៊ែរ និងបញ្ហាផ្សេងទៀត រួមទាំងកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ និងជម្លោះក្នុងតំបន់ ជាដើម ។
កិច្ចប្រជុំកំពូលទល់មុខគ្នារបស់មេដឹកនាំទាំងពីរនេះ កើតឡើងនៅពេលដែលទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ មានភាពតានតឹងជុំវិញបញ្ហាមួយចំនួន រួមមានការវាយលុកតាមអ៊ីនធឺណិតរបស់រុស្ស៊ី ប្រឆាំងសហរដ្ឋអាមេរិក និងការឃុំឃាំងលោក Alexey Navalny អ្នករិះគន់វិមានក្រឹមឡាំង ។

ស្របពេលជាមួយគ្នានេះ កិច្ចប្រជុំកំពូលខាងលើ ក៏នឹងក្លាយជាជំនួបផ្ទាល់មុខលើកដំបូង របស់លោក បៃដិន ជាមួយលោក ពូទីន ក្នុងនាមជាប្រធានាធិបតី ។
បន្ថែមពីនេះ លោក បៃដិន បាននិយាយកាលពីដើមខែនេះថា លោករំពឹងជួបជាមួយលោក ពូទីន ក្នុងអំឡុងពេលធ្វើដំណើរ ទៅទ្វីបអឺរ៉ុបនៅខែមិថុនា នៅពេលលោកចូលរួមកិច្ចប្រជុំកំពូល នៃក្រុមប្រទេសទាំងប្រាំពីរ ក្នុងចក្រភពអង់គ្លេស បន្ទាប់មកគឺក្នុងកិច្ចប្រជុំកំពូលណាតូ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ បៃដិន និង ពូទីន កំណត់ថ្ងៃជួបទល់មុខគ្នា ជាលើកដំបូង
ចុចអាន ៖ អាមេរិក រកឃើញថ្នាំមួយប្រភេទ ជួយដល់ការព្យាបាលអ្នកជំងឺកូវីដ និងវីរុសបំប្លែងខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


