Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក រកឃើញថ្នាំមួយប្រភេទ ជួយដល់ការព្យាបាលអ្នកជំងឺកូវីដ និងវីរុសបំប្លែងខ្លួន

បានផុស

នៅ

ក្រុមអ្នកស្រាវជ្រាវអាមេរិកបានរកឃើញថ្នាំមួយប្រភេទ ដែលអាចជាជំនួយ ក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩ រួមទាំងវីរុស SARS-CoV-2 បំប្លែងខ្លួនផ្សេងៗផងដែរ។

COVID-19 update: US researchers find drug blocks severe COVID-19 symptoms  in mice, including variants

ក្រុមអ្នកស្រាវជ្រាវដែលមានទំនាក់ទំនងជាមួយសកលវិទ្យាល័យ Pennsylvania បានរកឃើញថា ថ្នាំ diABZI មានប្រសិទ្ធភាពខ្ពស់ ក្នុងការការពាររោគសញ្ញាធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ក្នុងការធ្វើតេស្តជាមួយសត្វកណ្តុរដែលឆ្លងវីរុស SARS-CoV-2 បំប្លែងខ្លួនច្រើនប្រភេទ។

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា វីរុស SARS-CoV-2 បានលាក់ខ្លួនដើម្បីចៀសវាង ការចាប់សញ្ញាដោយប្រូតេអ៊ីនដែលបញ្ចេញដោយកោសិកា។ លទ្ធផលនេះ ធ្វើឲ្យការឆ្លើយតបភាពស៊ាំមានភាពយឺតយ៉ាវ ដែលអនុញ្ញាតឲ្យមេរោគ ឆ្លងចូលផ្លូវដង្ហើមបាន។

ក្រុមអ្នកស្រាវជ្រាវ​ បានស្វែងរកមើលប្រព័ន្ធភាពស៊ាំបន្ថែមទៀត។ ពួកគេបានក្រឡេកមើលទៅថ្នាំ diABZI ដែលជាថ្នាំម្យ៉ាង បញ្ចេញរំញោច ធ្វើឲ្យប្រូតេអ៊ីនបង្ហាញសញ្ញាប្រាប់ពេលមានមេរោគចូលនៅក្នុងខ្លួន។

សត្វកណ្តុរមានផ្ទុកជំងឺកូវីដ-១៩ចំនួន១២៩ក្បាល ត្រូវបានគេព្យាបាលជាមួយថ្នាំ diABZI។ នៅពេលប្រៀបធៀបជាមួយក្រុមផ្សេង សត្វកណ្តុរដែលត្រូវបានព្យាបាលដោយថ្នាំនេះ ត្រូវបានគេមើលឃើញថាមានការសម្រកទម្ងន់តិច និងផ្ទុកវីរុសទាប។

ទោះបីជាយ៉ាងណាក៏ដោយ ថ្នាំ DiABZI មិនទាន់ត្រូវបានអនុម័តដោយរដ្ឋបាលចំណីអាហារនិងឪសថអាមេរិក ឬភ្នាក់ងារសុខភាពកាណាដានៅឡើយទេ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្រ្តនិយាយថា ថ្នាំនេះអាចមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសផ្លូវដង្ហើមជាច្រើនប្រភេទ ដូចជាជំងឺផ្តាសាយធម្មតានិងវីរុសគ្រុនផ្តាសាយបក្សីផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CTV News

ចុចអាន៖ វីរុសបំប្លែងខ្លួន៧ប្រភេទ កំពុងវាយប្រហារវៀតណាម ក្នុងនោះមាន១ប្រភេទជា វីរុសកូនកាត់ដ៏សាហាវ ឆ្លងតាមខ្យល់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម