ព័ត៌មានអន្ដរជាតិ
បៃដិន និង ពូទីន កំណត់ថ្ងៃជួបទល់មុខគ្នា ជាលើកដំបូង
សេតវិមានបាននិយាយកាលពីថ្ងៃអង្គារថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន នឹងបើកកិច្ចប្រជុំកំពូលទល់មុខគ្នាជា លើកដំបូងរបស់ខ្លួនក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីសនៅថ្ងៃទី ១៦ ខែមិថុនា។

សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា “មេដឹកនាំទាំងពីរ នឹងពិភាក្សាគ្នាអំពីបញ្ហាបន្ទាន់ទាំងអស់ ខណៈពេលដែលយើង ស្វែងរកការស្តារភាពអាចព្យាករណ៍បាននិងស្ថិរភាពឡើងវិញ សម្រាប់ទំនាក់ទំនងសហរដ្ឋអាមេរិក – រុស្ស៊ី”។
វិមានក្រឹមឡាំងក៏បានបញ្ជាក់ពីកិច្ចប្រជុំនេះផងដែរ នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ។

វានឹងក្លាយជាជំនួបផ្ទាល់មុខលើកដំបូង របស់លោក បៃដិន ជាមួយលោក ពូទីន ក្នុងនាមជាប្រធានាធិបតី។
លោក បៃដិន បាននិយាយកាលពីដើមខែនេះថា លោករំពឹងថានឹងជួបជាមួយលោក ពូទីន ក្នុងអំឡុងពេលធ្វើដំណើរទៅទ្វីបអឺរ៉ុបនៅខែមិថុនា នៅពេលលោកចូលរួមកិច្ចប្រជុំកំពូលនៃក្រុមប្រទេសទាំងប្រាំពីរ ក្នុងចក្រភពអង់គ្លេស បន្ទាប់មកគឺក្នុងកិច្ចប្រជុំកំពូលណាតូនៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Xinhua
ចុចអាន៖ បៃដិន បញ្ជូន B-1 ៤គ្រឿងទៅន័រវែស ជាសារគំរាម ពូទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៤ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២០ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


