ព័ត៌មានអន្ដរជាតិ
ប្រទេស-ដែនដី១១០ត្រូវបានអាមេរិកចាប់ផ្តើមបន្ធូរក្នុងការធ្វើដំណើរហើយ
មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លងសហរដ្ឋអាមេរិក (CDC) បានចេញអនុសាសន៍ពីការបន្ធូរបន្ថយធ្វើដំណើរដល់ប្រទេស និងដែនដីជាង១១០ជុំវិញពិភពលោក។
ការវាយតម្លៃថ្មីលើករណីកូវីដ-១៩របស់ CDC ដែលបានចេញផ្សាយនៅលើវេបសាយរបស់ខ្លួននៅថ្ងៃអង្គារ៍ ទី៨ ខែមិថុនា មានប្រទេសចំនួន៦១បានធ្លាក់ដល់កម្រិតទាបពីកម្រិតខ្ពស់របស់ខ្លួន “កម្រិត៤”ដែលបានលើកទឹកចិត្តឲ្យមានការធ្វើដំណើរទាំងអស់សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងរួចរាល់។
ស្ត្រីអ្នកនាំពាក្យបាននិយាយថា ប្រទេស និងដែនដីចំនួន៥០បន្ថែមទៀតត្រូវបានទម្លាក់មកនៅត្រឹម«កម្រិត២ ឬកម្រិត១»។ បណ្តាប្រទេសដែលមានចំណាត់ថ្នាក់ហានិភ័យឆ្លងកូវីដ-១៩ទាបឥឡូវមានប្រទេសសិង្ហបុរី អ៉ីស្រាអែល កូរ៉េខាងត្បូង អ៉ីស្លង់ បេលីលី និងអាល់បានី។
ក្នុងចំណោមប្រទេសដែលឥឡូវនេះស្ថិតនៅក្នុងបញ្ជី«កម្រិត៣»មាន បារាំង អេក្វាទ័រ ហ្វីលីពីន អាហ្វ្រិកខាងត្បូង កាណាដា ម៉ិកស៊ិក រុស្ស៊ី អេស្ប៉ាញ ស្វិស តួកគី អ៊ុយក្រែន ហុងឌុយរ៉ាស ហុងគ្រី និងអ៉ីតាលី។

ក្រសួងការបរទេសអាមេរិកបាននិយាយថា ខ្លួនបានកែប្រែអនុសាសន៍ថ្មីដើម្បីឆ្លុះបញ្ចាំងពីបច្ចុប្បន្នភាពវិធីសាស្ត្រថ្មីៗ ប៉ុន្តែបានកត់សំគាល់ថា មិនមែនការវាយតម្លៃទាំងអស់ត្រូវបានកែប្រែនោះទេ ដោយសារតែកត្តាដទៃទៀតរាប់ទាំងការអាចរកបានជើងហោះហើរពាណិជ្ជកម្ម ការរឹតត្បិតចំពោះការចូលពលរដ្ឋអាមេរិក និងឧបសគ្គដើម្បីទទួលលទ្ធផលធ្វើតេស្តក្នុងរយៈពេល៣ថ្ងៃ។
ក្រសួងការបរទេសអាមេរិកបានបន្ធូរបន្ថយការវាយតម្លៃរបស់ខ្លួនដល់ប្រទេស និងដែនដីចំនួន៨៥ក្នុងនោះរាប់បញ្ចូលទាំងជប៉ុនផង។
កាលពីថ្ងៃទី២៤ ខែឧសភា ក្រសួងការបរទេសអាមេរិកបានជំរុញឲ្យដាក់កម្រិតប្រឆាំងនឹងការធ្វើដំណើរទៅប្រទេសជប៉ុនដោយសំអាងលើការផ្ទុះថ្មីនៃកូវីដ-១៩មុនពេលប្រទេសនេះបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅនៅថ្ងៃទី២៣ ខែកក្កដា។
ក្រសួងការបរទេសអាមេរិកបានព្រមានពីកង្វល់កើនឡើង និងជំរុញឲ្យសេតវិមានបញ្ជាក់ជាថ្មីចំពោះការគាំទ្ររបស់ខ្លួនសម្រាប់ផែនការរបស់រដ្ឋាភិបាលទីក្រុងតូក្យូដើម្បីរៀបចំព្រឹត្តិការណ៍កីឡារដូវក្តៅនេះ និងសម្រាប់អត្តពលិកអាមេរិកដែលត្រូវចូលរួមប្រកួតនៅទីនោះ បើទោះជាករណីឆ្លងថ្មីកើនឡើង និងការចាក់វ៉ាក់សាំងនៅប្រទេសម្ចាស់ផ្ទះនៅកម្រិតទាប៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


