ព័ត៌មានអន្ដរជាតិ
ប្រទេសមួយកត់ត្រាករណីជំងឺកូវីដ១៩លើកដំបូង
កោះ Samoa បានប្រកាសពីករណីឆ្លងវីរុសកូរ៉ូណាលើកដំបូងរបស់ខ្លួនស្របពេលជំងឺរាតត្បាតនេះបានបន្តរាលដាលដល់បណ្តាប្រទេសនៅលើកោះប៉ាស៊ីហ្វិក។
កោះ Samoa កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា នាវិកម្នាក់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ក្រោយពេលវិលត្រឡប់មកពីអឺរ៉ុបវិញតាមប្រទេសណូវែលហ្សេឡង់។


យោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោកបានឲ្យដឹងថា គិតត្រឹមរសៀលថ្ងៃពុធ ប្រទេសកោះដាច់ស្រយាលដែលមានប្រជាជនប្រមាណ២០០,០០០នាក់មួយនេះមិនទាន់មានការឆ្លងវីរុសកូរ៉ូណានៅឡើយទេ។
លោកនាយករដ្ឋមន្រ្តី Tuilaepa Sailele Malielegaoi បាននិយាយថា នាវិករូបនេះបានជិះយន្តហោះពីទីក្រុង Auckland មកកោះ Samoa កាលពីថ្ងៃសុក្រសប្តាហ៍មុនហើយបានធ្វើតេស្តរកឃើញវីរុសនៅយប់ថ្ងៃពុធបន្ទាប់ពីការធ្វើចត្តាឡីស័កច្រើនថ្ងៃ។

មេដឹកនាំរូបនេះបាននិយាយក្នុងទូរទស្សន៍កាលពីថ្ងៃព្រហស្បតិ៍ថា “ឥឡូវនេះ យើងមានករណីមួយហើយ វានឹងត្រូវបញ្ចូលទៅក្នុងបណ្តាប្រទេសនានានៅលើពិភពលោកដែលមានករណីវីរុសនេះ”។
គួរបញ្ជាក់ថា ប្រទេសកោះនិងដែនដីដូចជា Kiribati, Micronesia, Nauru, Palau, Tonga និង Tuvalu នៅតែត្រូវបានគេជឿថាមិនទាន់មានករណីជំងឺកូវីដ១៩នៅឡើយទេ៕


ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Al Jazeera

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សន្តិសុខសង្គម៥ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី