ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការពារជាតិថៃ ចេញមុខបញ្ជាក់ រឿងពលរដ្ឋភ័យ កើតរដ្ឋប្រហារ
ស្របពេលរដ្ឋាភិបាលទីក្រុងបាងកក កំពុងប្រឈមមុខនឹងពាក្យសម្ពាធពីពលរដ្ឋមួយចំនួនជុំវិញដំណោះស្រាយរឿងព្រំដែនជាមួយកម្ពុជា រដ្ឋមន្ត្រីការពារជាតិថៃ Phumtham Wechayachai បានចេញមុខទាត់ចោលក្តីបារម្ភចំពោះការផ្ទុះរដ្ឋប្រហារថ្មីទៀត។

លោកអះអាងបែបនេះបន្ទាប់ពីមានក្រុមអ្នកជាតិនិយមមួយចំនួន នាំគ្នាលើកឡើងពីលទ្ធភាពនៃការធ្វើរដ្ឋប្រហារ ព្រោះតែមិនពេញចិត្តនឹងសកម្មភាពរបស់រាជរដ្ឋាភិបាលថៃ។
ជាការឆ្លើយតប លោក Phumtham បញ្ជាក់កាលពីថ្ងៃសុក្រទី៦ខែមិថុនាឆ្នាំ២០២៥ថា លោកនិងយោធា កំពុងរក្សាទំនាក់ទំនង ហើយមិនមានសញ្ញាណាមួយនៃការអន្តរាគមន៍ពីសំណាក់កងទ័ពនោះទេ សូមកុំបារម្ភ។

ទោះបីជាយ៉ាងណាក៏ដោយ កាលពីខែមុន លោក Phumtham ធ្លាប់ព្រមានម្តងរួចមកហើយថា ប្រទេសថៃ នៅតែមានហានិភ័យនៃរដ្ឋប្រហារជាបន្តទៀតនាពេលអនាគត។
លោកព្រមានបែបនេះ ក្នុងពិធីរម្លឹកខួបលើកទី១០ នៃរដ្ឋប្រហារឆ្នាំ២០១៤ នៅទីក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍ទី២២ខែឧសភាឆ្នាំ២០២៥។

ឆ្លើយសំណួរអ្នកសារព័ត៌មាននាពេលនោះថាតើ រដ្ឋប្រហារឆ្នាំ២០១៤ នឹងក្លាយជារដ្ឋប្រហារចុងក្រោយនៅប្រទេសថៃ មែនឬទេ? លោក Phumtham ឆ្លើយតបថា ដ្បិតយើងមើលមិនឃើញអនាគត ប៉ុន្តែគ្មាននរណាអាចធានាបានឡើយ។ អ្វីដែលសំខាន់គឺថា ភាគីទាំងអស់ត្រូវរៀនសូត្រពីប្រវត្តិសាស្រ្ត ដើម្បីពង្រឹងស្ថាប័នប្រជាធិបតេយ្យ។ គ្រប់ភាគីត្រូវមានការអត់ធ្មត់និងប្រកាន់ខ្ជាប់នូវដំណើរការប្រជាធិបតេយ្យជានិច្ច។
សូមជម្រាបជាថ្មី ថៃ កើតមានរដ្ឋប្រហារយោធាជោគជ័យចំនួន១២ដង ចាប់តាំងពីប្រទេសនេះ ប្តូរទៅជារបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញក្នុងឆ្នាំ១៩៣២។ រដ្ឋប្រហារចុងក្រោយ គឺដឹកនាំដោយលោក ប្រាយុទ្ធ ចាន់អូចា ប្រឆាំងរដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ ដែលត្រូវជាប្អូនស្រីរបស់លោកថាក់ស៊ីន ក្នុងឆ្នាំ២០១៤៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រដ្ឋមន្ត្រីការពារជាតិថៃ ព្រមានពីហានិភ័យ ផ្ទុះរដ្ឋប្រហារថ្មីទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


