ព័ត៌មានអន្ដរជាតិ
អនុប្រធានធនាគារកណ្តាលអឺរ៉ុប៖ លោក ត្រាំ អាក្រក់ជាង កូវីដ-១៩ ទៀត
ក្នុងបទសម្ភាសជាមួយ The Sunday Times កាលពីថ្ងៃអាទិត្យទី១៦ខែមីនាឆ្នាំ២០២៥ អនុប្រធានធនាគារកណ្តាលអឺរ៉ុប (ECB) លោក Luis de Guindos បាននិយាយថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្កភាពមិនប្រាកដប្រជា ដល់វិស័យសេដ្ឋកិច្ចពិភពលោក អាក្រក់ជាងជំងឺរាតត្បាតកូវីដ-១៩ ទៅទៀត។

កាលពី៥ឆ្នាំមុន វិបត្តិជំងឺរាត្បាតកូវីដ-១៩ បានធ្វើសេដ្ឋកិច្ចសកលដួលដាំក្បាលចុះ និងបង្កការរឹតត្បិតពេញមួយពិភពលោក ធ្វើឲ្យមនុស្សត្រូវរងទុក្ខវេទនាទាំងនឹកស្មានមិនដល់។
យ៉ាងណា ឥឡូវលោក Guindos បានត្អូញត្អែរថា គោលនយោបាយរបស់លោកត្រាំ រួមទាំងពន្ធគយ ការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុ និងកំណែទម្រង់ពន្ធសាជីវកម្មផងដែរនោះ កំពុងធ្វើឲ្យទីផ្សារប្រែប្រួល និងបង្កភាពស្មុគស្មាញដល់ស្ថិរភាពសេដ្ឋកិច្ចជាសកល។

លោក De Guindos សង្កត់ធ្ងន់ថា ភាពមិនអាចទាយទុកជាមុនបានដែលកើតចេញពីគោលនយោបាយទាំងនេះ គឺខ្លាំងជាងបទពិសោធន៍ក្នុងអំឡុងពេលជំងឺរាតត្បាតទៅទៀត។ ការងាកចេញឆ្ងាយពីពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ កំពុងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ទំនុកចិត្តរបស់អ្នកប្រើប្រាស់ នាំឲ្យការប្រើប្រាស់ និងការវិនិយោគធ្លាក់ចុះនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ។
ទន្ទឹមនោះ លោក De Guindos បានបង្ហាញក្តីបារម្ភថា ពិភពលោកមិនអាចមើលចិត្តលោក ត្រាំ ធ្លុះឡើយ ដូច្នេះអ្វីៗស្ថិតក្នុងភាពស្រពិចស្រពិលព្រោះគេមិនដឹងថាតើលោក ត្រាំ នឹងធ្វើអ្វីបន្ទាប់ទៀត។ ពិភពលោកត្រូវតែត្រៀមខ្លួនចំពោះភាពបត់បែនរបស់ប្រធានាធិបតីអាមេរិក។
សូមជម្រាបជាថ្មី ការដំឡើងពន្ធ២៥% របស់លោកត្រាំ លើដែកថែបនិងអាលុយមីញ៉ូមពី EU បានចូលជាធរមានកាលពីសប្តាហ៍មុន។ ពាក់ព័ន្ធបញ្ហានេះ ទីក្រុងព្រុចសែលបានប្តេជ្ញាសងសឹកវិញ ជាមួយវិធានការតបតយ៉ាងរហ័សនិងសក្តិសមបំផុត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ នឹងនិយាយរឿងបែងចែកទឹកដី និងរោងចក្រថាមពល ក្នុងជំនួបលើកទី២ជាមួយ ពូទីន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៣ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១៤ ម៉ោង ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី