កីឡា
Mbappe ទម្លាយឈ្មោះកីឡាករទី១ ធ្វើឱ្យគេស្រឡាញ់ Real Madrid តែមិនមែន CR7
ខ្សែប្រយុទ្ធឆ្នើម Kylian Mbappe បានទម្លាយឈ្មោះអតីតកីឡាករបាល់ទាត់ដ៏ល្បីម្នាក់ ដែលជាបុគ្គលដំបូង ធ្វើឱ្យគេក្លាយជាអ្នកគាំទ្រដ៏ងប់ងល់របស់ក្រុមអធិរាជស Real Madrid។

ជាការពិតណាស់ នៅក្នុងវិថីបាល់ទាត់ នរណាក៏បានដឹងដែរ ថា Mbappe ជាអ្នកគាំទ្ររបស់ Real Madrid និងវីរបុរស Cristiano Ronaldo ប៉ុន្តែផ្ទុយទៅវិញ កីឡាករដំបូងគេ ដែលធ្វើឱ្យខ្សែប្រយុទ្ធសញ្ជាតិ បារាំង វ័យ ២៦ ឆ្នាំរូបនេះ ចាប់ចិត្តស្រឡាញ់ក្រុមម្ចាស់ជើងឯក Champions League ១៥ សម័យ គឺជាលោក Zinedine Zidane ទៅវិញទេ ខណៈ CR7 គឺជាកីឡាករទី ២។

ដកស្រង់ពាក្យសម្តីដើមពីអ្នកកាសែត អ៉ីតាលី លោក Fabrizio Romano កីឡាករ Kylian Mbappe បាននិយាយអំពីរឿងខាងលើយ៉ាងដូច្នេះថា ៖«ខ្ញុំបានក្លាយជាអ្នកគាំទ្រដ៏ងប់ងល់របស់ Real Madrid ដោយសារលោក Zidane ហើយក្រោយមកគឺ Cristiano។ Ronaldo ជានិមិត្តរូបរបស់ខ្ញុំម្នាក់ទៀត។ ខ្ញុំបានទស្សនាការប្រកួតរបស់គាត់ទាំងអស់តាំងពីក្មេង ហើយសូម្បីពេលក្លាយជាកីឡាករ ក៏នៅតែមើលគាត់»។
តាមក្តីស្រមៃ ដែលស្រឡាញ់ Real Madrid ខ្លាំង ដោយសារនិមិត្តរូបទាំង ២ ខាងលើ បានធ្វើឱ្យ Mbappe បច្ចុប្បន្នក្លាយជាកីឡាករដ៏សំខាន់បំផុតម្នាក់របស់ក្រុមអធិរាជស ខណៈក្នុងរដូវកាលដំបូងនេះរូបគេរកបាន ៣៣ គ្រាប់ហើយ ក្នុងចំណោមការបង្ហាញខ្លួនសរុប ៥១ ប្រកួត៕

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ Fabrizio Romano
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


