ព័ត៌មានអន្ដរជាតិ
អគ្គិភ័យដ៏ធំឆាបឆេះរោងចក្រច្នៃកាកសំណល់ក្នុងទីក្រុងប៉ារីស ដោយមិនទាន់ដឹងមូលហេតុ
អគ្គិភ័យដ៏សន្ធោសន្ធៅមានផ្សែងបាញ់ខ្មួលខ្មាញ់ទៅលើមេឃ បានឆាបឆេះរោងចក្រនៅក្នុងទីក្រុងប៉ារីសនៅជិតអគារតុលាការថ្មីដែលរចនាដោយស្ថាបត្យករជនជាតិអ៊ីតាលី Renzo Piano ដ៏ល្បីល្បាញ បានបញ្ចេញផ្សែងខ្មៅដេរដាសពេញទីក្រុង ប៉ុន្តែមិនទាន់ដឹងមូលហេតុនាំដល់ការឆេះនោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី០៨ខែមេសានេះ។

អគ្គិភ័យនេះបានឆាបឆេះរោងចក្រកែច្នៃដ៏ធំបំផុតមួយរបស់ទីក្រុង និងបានបញ្ចេញអណ្តាតភ្លើង និងផ្សែងខ្មៅយ៉ាងក្រាស់ខ្មឹកហោះឡើងខ្ពស់ទៅលើមេឃនិងជំរុញឱ្យអាជ្ញាធរជំរុញសាធារណជនឱ្យនៅឆ្ងាយពីតំបន់នោះ។ ក្រុមពន្លត់អគ្គិភ័យបានប្រើ រថយន្តពន្លត់អគ្គិភ័យប្រហែល៦០គ្រឿង និងបុគ្គលិក២០០នាក់ដើម្បីពន្លត់ភ្លើងនេះ។ អាជ្ញាធរក៏បានបិទផ្នែកមួយនៃផ្លូវក្រវ៉ាត់ក្រុងធំជុំវិញទីក្រុងប៉ារីស ដើម្បីអនុញ្ញាតឱ្យរថយន្តពន្លត់អគ្គិភ័យចូលទៅកាន់អគារដែលកំពុងឆាបឆេះ។
លោក Geoffrey Boulard អភិបាលក្រុងក្នុងសង្កាត់ទី១៧ ដែលរងផលប៉ះពាល់បានប្រាប់ទូរទស្សន៍ BFMថា៖ «អគារនេះត្រូវបានបំផ្លាញទាំងស្រុង ប៉ុន្តែមិនមានជនរងគ្រោះក្នុងហេតុការណ៍នេះនោះទេ។ ទោះបីក្រុមពន្លត់អគ្គិភ័យបានមកដល់យ៉ាងលឿន ប៉ុន្តែភ្លើងបានកើតឡើងនៅក្រោមដី ហើយបន្ទាប់មកបានរាលដាលពេញអគារយ៉ាងលឿន»។

រោងចក្រកែច្នៃដែលត្រូវបានភ្លើងឆេះនេះគឺជារបស់ Syctom ដែលជាអាជ្ញាធរសាធារណៈក្នុងស្រុករបស់បារាំង និងជាប្រតិបត្តិករសាធារណៈអឺរ៉ុបឈានមុខគេក្នុងការគ្រប់គ្រងកាកសំណល់ក្នុងស្រុក ស្ថិតនៅជាប់នឹងអគារតុលាការសំខាន់របស់ទីក្រុងប៉ារីស រចនាដោយស្ថាបត្យករជនជាតិអ៊ីតាលី Piano និងបានសម្ពោធនៅឆ្នាំ២០១៨។ អាជ្ញាធរទីក្រុងបានឱ្យដឹងថា រោងចក្រនេះបានចាប់ផ្តើមដំណើរការនៅឆ្នាំ២០១៩ ធ្វើឡើងដើម្បីគ្រប់គ្រងកាកសំណល់តាមផ្ទះរបស់អ្នករស់នៅទីក្រុងប៉ារីសជិតមួយលាននាក់៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


